ដោយៈ ចំណាន
កណ្តាលៈ មូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ បានគាំទ្រគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
-->
គោលបំណងនៃដំណើរបេសកកម្មនេះគឺ ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារនៅតាមការដ្ឋាន និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

ក្នុងដំណើរបំពេញបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល តំណាង EDCF ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ៕
