ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងកម្មវិធី “ខ្លឹមព្រះនគរ” នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
កម្មវិធីនេះ ផ្ដួចផ្ដើមរៀបចំឡើងដោយតារាចម្រៀង លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដោយមានការសម្ដែងសិល្បៈជាច្រើនទម្រង់ និងមានសិល្បករ សិល្បការិនីចូលរួមសម្ដែងប្រមាណ៣០០នាក់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ជាតិ ដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ ដល់យុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សា ការពារមរតកវប្បធម៌ជាតិដ៏ផូរផង់នេះ។









