ក្រុងនៃខេត្តចំនួន៤ទទួលបានគំរោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រង គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD.។

ពិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាទីប្រឹក្សា រវាងអង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project- UIDP) និងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយក្រុមហ៊ុន Kunhwa Engineering & Consulting Co., Ltd. សម្រាប់ការរៀបចំរបាយការណ៍សិក្សាសមិទ្ធលទ្ធភាព(FSR) របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម(ESIAR) និងប្លង់បច្ចេកទេសលម្អិត(DED) លើគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក។

គំរោងអភិវឌ្ឍន៍នេះ នឹងធ្វើឡើងសម្រាប់ក្រុងចំនួន៤ដូចជា ក្រុងកំពង់ឆ្នាំង ក្រុងកំពង់ចាម ក្រុងដូនកែវ (ខេត្តតាកែវ) និងក្រុងព្រៃវែង និងគម្រោងទីលានទុកដាក់សំរាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ សម្រាប់ក្រុងដូនកែវ និងក្រុងព្រៃវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here