តម្លៃអាផាតមុិននៅទីក្រុងឡុងដិ៍របស់អង់គ្លេសដាំក្បាលចុះយ៉ាងគំហុកក្នុងរយៈពេល១០ឆ្នាំ

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានដាំក្បាលចុះចំនួន១៥ភាគរយក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។តម្លៃអាផាតមុិនបានធ្លាក់ចុះ២២ភាគរយ ហើយផ្ទះមួយក្នុងចំណោមផ្ទះ៧យូនីតត្រូវបានលក់ចេញ ទាំងការខាតបង់។

ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍មានភាពខុសគ្នាខ្លាំងពីទីផ្សារដទៃទៀតនៅទូទាំងប្រទេស។ កម្រិតប្រាក់ឈ្នួលខ្ពស់ និងការទាក់ទាញជនបរទេសបានជំរុញឱ្យតម្លៃផ្ទះជាមធ្យមនៅទីក្រុងឡុងដ៍មានតម្លៃថ្លៃជាងតម្លៃផ្ទះជាមធ្យមទូទាំងប្រទេសចំនួនជាង២ដង។

ទោះជាយ៉ាងណា តម្រូវការបានធ្លាក់ចុះដោយសារការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) និងការយកពន្ធលើការទិញផ្ទះដោយជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន។ ការណ៍នេះបានជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់។

នៅទីក្រុងឡុងដ៍ ថ្លៃសេវាកម្មជាមធ្យម(service charge)មានទំហំទឹកប្រាក់លើសពី២.៧០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ យោងតាមភ្នាក់ងារអចលនទ្រព្យ Hamptons បានឱ្យដឹងថា ថ្លៃសេវាកម្មបានកើនឡើង១១ភាគរយនៅឆ្នាំ២០២៤ និងបានកើនឡើងជិត៥០ភាគរយលឿនជាងអត្រាអតិផរណាសរុបក្នុងរយៈពេល៥ឆ្នាំកន្លងមក។

ថ្លៃដើមខ្ពស់ទាំងនេះបានជំរុញឱ្យតម្លៃអាផាតមុិនធ្លាក់ចុះ ដោយសន្ទស្សន៍ Hamptons បង្ហាញថា តម្លៃអាផាតមុិនបានធ្លាក់ចុះប្រហែល២ភាគរយចាប់តាំងពីឆ្នាំ២០២០ ឬស្មើនឹងជាង១១.០០០ផោនសម្រាប់អាផាតមុិនធម្មតានៅទីក្រុងឡុងដ៍៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here