រដ្ឋមន្រ្តីសាធារណការបើកកិច្ចប្រជុំទាក់ទងនឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍យានយន្តអគ្គិសនី

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា បានបើកកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត “គោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង សា្ថប័នសាមី ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបានជួបប្រទះ ក្នុងការអនុវត្តគោលនយោបា​យ និងស្វែងរកដំណោះស្រាយរួម។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាលើទិសដៅ សម្រាប់រយៈពេល៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here