ក្រុម​វិនិយោគ​ចិន​ត្រៀម​ចាប់ផ្តើម​ឈានជើង​ចូល​ទៅ​វិនិយោគ​នៅ​ខេត្តបាត់ដំបង​

1

ដោយៈ​ រ៉ា​ណេត​

បាត់​ដំ​បងៈ​ ក្រុម​អ្នក​វិនិយោគ​ចិន​បាន​ចាប់ផ្តើម​ចុះ​សិក្សា​លទ្ឋ​ភាព​ និង​ស្វែងយល់​ពី​សក្តា​នុ​ពល​វិនិយោគ​នៅ​ខេ​តត្ត​បាត់ដំបង​ ដែល​ជា​ខេត្ត​មាន​សក្តា​នុ​ពល​និង​រីកចម្រើន​លឿន​ជាងគេ​នៅ​តំបន់ភូមិភាគ​ពាយ័ព្យ​ប្រទេស​។

នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​គណៈប្រតិភូ​តំបន់​ស្វយ័ត​នី​ងស៊ែ​រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រោម​ការដឹកនាំ​ដោយ​លោក​ អ៊ូ​ អ៊ី​ឆាយ​ (Wu​ Yu​ Cai​) អនុប្រធាន​គណៈកម្មការ​កណ្តាល​ នៃ​សភា​ប្រជាជន​តំបន់​ស្វយ័ត​នី​ងស៊ែ​រ នៃ​សា​ធា​ណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​រសៀល​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ប្រតិភូ​ចិន​បាន​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​ ចំពោះ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ ខណៈ​ដែល​ភាគី​ខាង​ចិន​មាន​មហិ​ច្ឆិ​តា​ ចង់​បណ្តាក់​វិនិយោគ​បន្ថែម​ជាច្រើន​គម្រោង​ទៀត​នៅក្នុង​ខេត្តបាត់ដំបង​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៧​ ខែឧសភា​កន្លងមក​ថា​ នៅក្នុង​ជំនួប​នៃ​កិច្ច​ ពិភាក្សា​ការងារ​កាលពី​ម្សិលមិញ​នេះ​ យើង​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដោយ​ស្របតាម​គោលការណ៍​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ ដែល​នៅក្នុង​នោះ​រួមមាន២ចំណុច​សំ​ខាន់​ៗ ដូចជា​ ចំណុច​ទី១​ ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​វិស័យ​សេដ្ឋកិច្ច​ កសិកម្ម​ ពាណិជ្ជកម្ម​ អប់រំ​ វប្បធម៌​ សុខាភិបាល​ និង​ទេសចរណ៍​ ដើម្បី​ផ្តល់​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ភាគី​ទាំងពីរ​។

ចំណុច​ទី២​ ភាគី​ទាំងពីរ​ បាន​ព្រមព្រៀង​ឯកភាព​គ្នា​ចង​សម្ព័ន​មេត្រីភាព​ ក្នុង​ពេល​ខាងមុខ​ និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​ និង​រដ្ឋាភិបាល​របស់​ខ្លួ​នរៀងៗ​ខ្លួន​ ដើម្បី​ទទួល​បានការ​អនុញ្ញាត​ជាគោល​ការណ៍​ ឲ្យ​រដ្ឋបាល​ខេត្តបាត់ដំបង​ ជាមួយ​តំបន់​ស្វយ័ត​នី​ងស៊ែ​រ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ឈាន​ទៅចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រួមគ្នា​» ។

​;លោ​កងួន​ រតនៈ​បាន​បន្ត​ថា​ “យើង​សាទរ​នឹង​វត្តមាន​របស់​អ្នក​វិនិយោគ​ចិន​ទាំងអស់​នោះ​ ប៉ុន្តែ​កិច្ចពិភាក្សា​ទាំងអស់​នេះ​ វា​គ្រាន់តែ​ជំហាន​ដំបូង​ក្នុង​ការ​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​ដើម្បី​ឈាន​ដល់​ការសម្រេច​បណ្តាក់​ទុន​តែប៉ុណ្ណោះ​”។

បច្ចុប្បន្ន​នេះ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​ មាន​វត្តមាន​របស់​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន៣រួច​ទៅ​ហើយ​ ដែល​កំពុង​ដំណើរ​ប្រតិបត្តិ​ការ​ក្នុង​រូបភាព​ជា​រោងចក្រ​ ដូចជា​ រោងចក្រ​ម្សៅមី​, ក្រុមហ៊ុន​ផលិត​សម្បក​ថ្នាំពេទ្យ​ និង​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ក្រោម​កិច្ច​សហ​វិនិយោគ​របស់​ជន​ខ្មែរ​ក្នុង​ស្រុក​ និង​ជនជាតិ​ចិន​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​រតន​មណ្ឌល​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា​ វា​ជា​រឿង​ដែល​ល្អ​បំផុត​នៅពេល​ដែល​មាន​វត្តមាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មកកាន់​កម្ពុជា​ ព្រោះ​ក្រៅពី​អាច​ធ្វើ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​ល្អ​ ថែមទាំង​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ដោយប្រយោល​ជាច្រើន​ទៀត​។ នៅពេល​ដែលគេ​ចូល​មក​វិនិយោគ​លើ​វិស័យ​អ្វីមួយ​។ ពួកគេ​តែងតែ​នាំ​យក​មក​ជាមួយ​នូវ​ទុន​ ចំណេះដឹង​ ជំនាញ​ថ្មី​ ក៏ដូចជា​បច្ចេកទេស​ដែល​ពាក់ព័ន្ធ​ នឹង​ការ​វិនិយោគ​មកកាន់​កម្ពុជា​ ដែល​ទាំងអស់​នេះ​ សុទ្ធតែ​បាន​ផ្តល់​នូវ​ចំណុច​វិជ្ជមាន​ដល់​ពលរដ្ឋខ្មែរ​ ដែល​ជា​អ្នកបម្រើ​ការងារ​ក្រៅពី​ប្រាក់ចំណូល​។

លោក​បន្ត​ទៀត​ថា​ “ផ្សារភ្ជាប់​ជាមួយនឹង​គម្រោង​ នៃ​ការ​ចូលខ្លួន​មក​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​ទាំងនេះ​ វា​ក៏បាន​ជះឥទ្ធិពល​ល្អ​ដល់​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ដូចជា​ការទិញ​ទុក​ចង់​លក់​យកចំណេញ​ដែល​ស្ថិតនៅ​តំបន់​ក្បែរ​ទីតាំង​អភិវឌ្ឍ​ ក៏​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​មុន​សម្រេចចិត្ត​ទិញ​ ចៀសវាង​មានការ​ស្តាយក្រោយ​”។ លោក​បន្ថែម​ថា​ “បើ​គ្រាន់តែ​ជា​ដំណឹង​ មិនទាន់​លេចចេញ​ជា​រូបភាព​អភិវឌ្ឍ​ពិតប្រាកដ​ ដាច់ខាត​មិន​គួរ​ចំណាយ​ទុន​ទៅ​វិនិយោគ​នោះ​ទេ​ ព្រោះ​វា​គ្រាន់តែ​ជា​គម្រោង​នៅឡើយ​ ដែល​វា​មិន​ប្រាកដ​ថា​ទទួល​បាន​ចំណេញ​នោះ​ទេ​”។

លោក​បន្ត​ថា​ “ដូច្នេះ​គួរ​មានការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ជៀសវាង​យក​ទុន​ទៅ​កប់​ទុក​ ដែល​នាំ​ឱ្យ​ខាតបង់​ពេលវេលា​”៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here