ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្តក្រចះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះដឹកនាំដោយលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្តក្រចះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលភាពត្រឹមត្រូវនៃលក្ខខណ្ឌបច្ចេកទេស និងធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព ក្នុងការជ្រើសរើសក្រុមហ៊ុន ដែលមានសមត្ថភាពខ្ពស់ មកអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ដើម្បីជំរុញការអនុវត្តលើគម្រោងកំណាត់ផ្លូវជាតិលេខ៧ ខាងលើនេះ ឱ្យលេចរូបរាងឡើងប្រកបដោយគុណភាព និងនិរន្តរភាព៕







