ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់សំណង់ជាលើកដំបូង មុនបញ្ជូនទៅកាន់់រដ្ឋសភាពិនិត្យ ដែលយើងរំពឹងថា សេចក្តីព្រាងច្បាប់នេះ នឹងអាចអនុម័តឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
ដោយសារវាជាសេចក្តីព្រាងច្បាប់សំខាន់ ដែលគេរង់ចាំជាយូរមកហើយ ទើបគេហទំព័រ Propertyarea.asia សូមលើកយកនូវជំពូកសំខាន់ៗចំនួន៥ យកមកផ្សាយជូនដើម្បីឲ្យលោក អ្នកបានសិក្សាស្វែងយល់។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មាន២២ជំពូក និង១១១មាត្រា មានដូចជា
– ជំពូកទី១ : បទប្បញ្ញត្តិទូទៅ មាន៤មាត្រា ពីមាត្រា១ ដល់មាត្រា៤ ចែងពីគោលបំណង គោលដៅ វិសាលភាព និងនិយមន័យ។
– ជំពូកទី២ : សមត្ថកិច្ចគ្រប់គ្រង មាន១មាត្រា គឺមាត្រា៥ កំណត់សមត្ថកិច្ចគ្រប់គ្រងលើវិស័យសំណង់ និងការប្រគល់ឬធ្វើប្រតិភូកម្ម សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
– ជំពូកទី៣ : គោលការណ៍ មាន១មាត្រា គឺមាត្រា៦ កំណត់អំពីគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងការងារសំណង់។
– ជំពូកទី៤ : បទប្បញ្ញត្តិបច្ចេកទេសសំណង់មាន៥មាត្រា គឺមាត្រា៧ ដល់មាត្រា១១ កំណត់អំពីអានុភាពគតិយុត្ត យន្តការបង្កើតការត្រួតពិនិត្យ និងបញ្ជាក់អនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ការដាក់ឱ្យប្រើប្រាស់សម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ ដែលតម្រូវឱ្យអនុវត្តតាមស្ដង់ដារណាមួយជាកំណត់ ឬដែលមិនទាន់ត្រាបានកំណត់ជាស្ដង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ដទៃទៀត និងការបង្កើតក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។
– ជំពូកទី៥ : ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ មាន៣មាត្រា ពីមាត្រា១២ ដល់មាត្រា១៤ កំណត់អំពីកាតព្វកិច្ចក្នុងការចុះបញ្ជីនៅគណៈវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការគ្រប់គ្រងបុគ្គលផ្សេងទៀត ដែលមានជំនាញក្នុងវិស័យសំណង់ ដែលមិនទាន់បានបង្កើតគណៈវិជ្ជាជីវៈ៕
នៅមានត………………..