ដោយ: ម៉ាលីស
ភ្នំពេញ: វិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ លើកស្ទួយនូវសេដ្ឋកិច្ចកម្ពុជាហើយ វាកំពុងមានការរីកចំរើនខ្លាំងផងដែរ ស្របពេលចំនួនអ្នកវិនិយោគ លើផ្នែកអចលនទ្រព្យនេះបានកើនជាលំដាប់។
ដោយ: ម៉ាលីស
ភ្នំពេញ: វិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ លើកស្ទួយនូវសេដ្ឋកិច្ចកម្ពុជាហើយ វាកំពុងមានការរីកចំរើនខ្លាំងផងដែរ ស្របពេលចំនួនអ្នកវិនិយោគ លើផ្នែកអចលនទ្រព្យនេះបានកើនជាលំដាប់។
ដូចនេះតើធ្វើដូចម្តេច ដើម្បីមានឱកាសក្នុងការវិនិយោគទុនលើអចលនទ្រព្យ? យោងតាមសៀវភៅ “Get Rich through Property without Money” បានរៀបរាប់ពី អាថ៍កំបាំមួយចំនួនក្នុងការវិនិយោគទុនលើអចលនទ្រព្យដែលមានដូចខាងក្រោម៖
១. ចូរខ្លាច ខណៈពេលអ្នកដទៃហ៊ាន
បើអ្នកវិនិយោគទុនលើអចលនទ្រព្យ រឺក្នុងទីផ្សារភាគហ៊ុនខណៈពេលដែលអ្នកដទៃ មិនហ៊ានរឺសូម្បីតែខ្លួនអ្នកក៏មិនហ៊ាន អ្នកត្រូវតស៊ូជាមួយនឹងការភ័យខ្លាច ក្នុងចិត្តខ្លួនឯងឱ្យខ្លាំងតាមដែលអាចធ្វើបាន។ អ្នកកំពុងតែវិនិយោគ ធ្វើត្រូវកាលៈទេសៈហើយ ហេតុផលមួយផ្នែក គឺដោយសារតែខណៈនោះអ្នកនឹងវិនិយោគទុន ដោយការប្រុងប្រយ័ត្នមិនប្រមាថ ដោយយុទ្ធវិធីល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ អ្នករមែងសម្រេចនូវជោគជ័យ។
២. កុំរង់ចាំដល់ចំណុចខ្ពស់បំផុត ឬទាបបំផុត
ចូរកុំព្យាយាមប៉ាន់ស្មានស្ថានការណ៍សេដ្ឋកិច្ចថា នឹងទៅជាយ៉ាងម៉េចព្រោះវាតែងតែខុសគ្នាជានិច្ច។ ការព្យាយាមទិញឲ្យបានថោកបំផុត ឬថោកជាងនេះ ធ្វើឲ្យភ្លាត់ឱកាសក្លាយជាម្ចាស់អចលនទ្រព្យល្អៗ បានដោយគួរ ឲ្យស្ដាយ។
ជាច្រើនលើកយើងឃើញហើយថា តម្លៃដីបរិវេណនេះ នឹងឡើងថ្លៃយ៉ាងពិតប្រាកដ ដោយសារតែមានការវិនិយោគទុនហាងខ្នាតធំ ឬមានការធ្វើផ្លូវថ្នល់ឆ្លងកាត់ តែយើងក៏នៅតែចង់រង់ចាំ។ ជាពិសេសប្រសិនបើពេលនោះសេដ្ឋកិច្ចមិនល្អ ហើយយើងគិតវិភាគ ឬប៉ាន់ប្រមាណថាសេដ្ឋកិច្ចក្នុងអនាគត នឹងធ្លាក់ចុះជាងនេះទៅទៀត។
៣. គ្រប់ទីតាំងទាំងអស់ជារបស់ល្អបាន ស្ថិតនៅលើតម្លៃ
ទោះបីជានៅទីតាំងមិនល្អ រឺមានអត្រានៃការរីកចម្រើនទាប ក៏មានរបស់ល្អដែរ បើតម្លៃអចលនទ្រព្យ លក់ថោកជាងតម្លៃទីផ្សារខ្លាំង ទើបយើង គួរដឹងតម្លៃទីផ្សាររបស់ទីតាំង កន្លែងឲ្យបានច្រើនបំផុត ដើម្បីកុំឱ្យភ្លាត់ឳកាសល្អៗ។
សម្រាប់ទីតាំងមិនសូវល្អ មនុស្សភាគច្រើនតែងតែចង់ទិញ ក្នុងតំលៃថោកជាងតម្លៃទីផ្សារច្រើនគួរសម បើមិនអញ្ចឹងទេពួកគេនឹងមិនទិញទេ។ ដូច្នេះ ទើបតម្លៃដែលថោកជាងតម្លៃទីផ្សារ ក្លាយទៅជាតម្លៃទីផ្សារដោយស្វ័យប្រវត្តិ ហើយអ្នកជំនាញត្រូវទិញឲ្យបាន “ថោកជាង” តម្លៃទីផ្សារនោះដើម្បីមានឱកាស ក្នុងការលក់បន្ត ក្នុងតម្លៃ ”ថោក” ដែលនឹងនាំអោយបានចំណេញ។
៤. រកមើលមនុស្សដែលចង់ទិញព្រមគ្នា នឹងការរកមើលអចលនទ្រព្យ
មនុស្សជាច្រើនគ្មានពេលវេលា នឹងមិននៅក្នុងធុរកិច្ចអចលនទ្រព្យទេ តែចង់ទិញដើម្បីធ្វើធុរកិច្ចស្នាក់នៅ។ យើងអាចស្វែងរកដីធំមួយកន្លែងហើយបែងលក់ដើម្បីកេងចំណេញ ដោយរក្សាដីដែលនៅសល់ទុកខ្លួនឯង ដែលនេះ នឹងអាចជួយកាត់បន្ថយដើមទុនរបស់យើងបាន។
៥. បន្ថែមតំលៃ
យើងអាចបន្ថែមតម្លៃ រឺValue Added ឲ្យដល់អចលនទ្រព្យ ដើម្បីសាងប្រាក់ចំណូលច្រើនឡើង ដូចជាការរចនាម៉ូដថ្មីៗទាន់សម័យ ប្លែកភ្នែក កាត់ដីមួយផ្នែកលក់ទិញដីបន្ថែម ស្វែងរកសេវាកម្មបន្ថែម ដូចជា spa កន្លែងហាត់ប្រាណ អាងហែលទឹក។ អចលនទ្រព្យនិងជាធុរកិច្ចដ៏ល្អ សម្រាប់អ្នកមានគំនិតច្នៃប្រឌិត។
៦. រួបរួមថាមពលអចលនទ្រព្យយ៉ាងតិចពីរប្រភេទ
ធុរកិច្ចនិងអចលនទ្រព្យ រួមទាំងការពង្រាយភាគហ៊ុន ចូលទៅកាន់ទីផ្សារភាគហ៊ុនអាចរួមគ្នាបាន ដូចជា យកធុរកិច្ចចូលទៅក្នុងចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុន ឬផ្គួបសហគ្រាសដទៃទៀត ជាមួយនិងធុរកិច្ច ដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកបាន។
៧ ជាធនាគារដោយខ្លួនឯង
មនុស្សជាច្រើនមានប្រក្រតីកម្ម ចង់ទិញផ្ទះតែទាក់ត្រង់បញ្ហាការសុំខ្ចីលុយពីធនាគា អ្នកអាចលក់ក្នុងលក្ខណៈទិញបណ្តាក់ ដោយមិនចាំបាច់ឆ្លងកាត់ធនាគារជា និងធ្វើកិច្ចសន្យាទិញលក់ជាមួយគ្នាឯង នេះនឹងធ្វើឲ្យអ្នកអាចលក់បានងាយឡើង ព្រមទាំងបានការប្រាក់ ក្នុងអត្រាដ៏ល្អទៀតផង បើអ្នកទិញមិនចង់បង់បន្ត អ្នកក៏អាចយកអចលនទ្រព្យ មកលក់ឱ្យអ្នកដទៃបាន នេះដូចគ្នានឹងប្រព័ន្ធដែលប្រើក្នុងធនាគារដែរ៕