តើកំណើនប្រជាសាស្រ្ត ការរីកចម្រើន បញ្ហាប្រឈមនៃនគរូបនីយកម្មនៅកម្ពុជា និងពិភពលោកកំពុងវិវត្តន៍ដូចម្តេច?(បញ្ចប់)

0

 ដោយៈ គង់ សូរិយា

ក‑ គុណភាពទឹក

ការកើតឡើងនៃ eutrophication នៅក្នុងទឹក គឺជាផលប៉ះពាល់​មួយផ្សេងទៀត ទៅដល់ចំនួនប្រជាជនទីក្រុងលើបរិស្ថាន។ នៅពេល​មាន​ភ្លៀងធ្លាក់នៅតាមបណ្តាទីក្រុងធំៗ ទឹកភ្លៀងអាចជួយបំផ្លាញ​សារ​ធាតុ​ពុល ដូចជា ឧស្ម័នកាបូនិក និងឧស្ម័នផ្ទះកញ្ចក់ដទៃទៀត​ នៅលើ​អាកាសទៅលើដីខាងក្រោម  បន្ទាប់មកសារធាតុគីមីទាំងនេះ ត្រូវ​លាង​ដោយផ្ទាល់ ហើយបង្កឱ្យមានការថយចុះគុណភាពទឹក និងបំផ្លាញ​ប្រព័ន្ធអេកូឡូស៊ី។

ផ្ទៃមហាសមុទ្រក៏មានសមត្ថភាពក្នុងការ ស្រូបយក​ឧស្ម័នកាបូនិក ដែលភាយចេញពីបរិយាកាសផែនដី នៅពេលដែលការ​បញ្ចេញឧស្ម័នកើនឡើង ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា មហាសមុទ្រស្រូបយក ១/២ នៃCO ដែលផលិតដោយមនុស្ស និង មានប្រយោជន៍ដល់បរិស្ថាន ក្នុងការ​ជួយកាត់បន្ថយផលប៉ះពាល់នៃឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែវាបានបង្កឱ្យ​មាន​អាស៊ីដផងដែរ។

ខ‑ កាកសំណល់​ចំណី​អាហារ

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសហគមន៍ បានបង្កើតនូវ​បញ្ហា​ប្រ​ឈ​មថ្មីៗ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយបញ្ហាប្រឈម​មួយ​គឺការកើនឡើងនូវកាកសំណល់អាហារ ដែលត្រូវបានគេស្គាល់​ថា ​ជាកាកសំណ​ល់ម្ហូបអាហារទីក្រុង។ កាកសំណល់អាហារ គឺជាការ​ចោលផលិតផលម្ហូបអាហារ ដែលមិនអាចយកមកប្រើប្រាស់បាន​ទៀត​ទេ ដោយសារតែផលិត​ផលទាំងនោះផុតកំណត់ ឬខូចគុណភាព។

ការបង្កើនកាកសំណល់ម្ហូបអាហារ អាចបង្កើនការព្រួយបារម្ភខាងផ្នែក​បរិស្ថាន ដូចជា បង្កើនការផលិតឧស្ម័នមេតាន និងការបង្កឱ្យមាន​ប្រភេទ​ជំងឺ​ផ្សេងៗ។ កន្លែងចាក់សំរាមគឺជាមូលហេតុនាំមុខគេទី៣ នៃ​ការ​ភាយចេញមេតាន ដែលបណ្តាលឱ្យមានការព្រួយបារម្ភ លើផល​ប៉ះពាល់​របស់វាចំពោះអូហ្សូន និងសុខភាពរបស់មនុស្ស។ កាក​សំណល់​អាហារច្រើន​សន្ធឹកសន្ធាប់ បណ្តាលឱ្យកើតមានឡើងនូវជាតិ fermentation ដែលបង្កើនជាហានិភ័យផ្សេងៗ ដូចជា បង្កើតសត្វចម្លង​មេរោគ និង សត្វល្អិតផ្សេងទៀត។

គ‑ ទីជម្រក និងជីវៈចម្រុះ

ការធ្វើនគរូបនីយកម្ម អាចជះឥទ្ធិពលយ៉ាងធំធេង លើជីវៈចម្រុះ​ដោយសារការបង្កឱ្យមានការបែងចែកជម្រក និងការបាត់បង់ពូជពង្ស​ដែល​ត្រូវបានគេស្គាល់ថាជាការបែងចែកទីជម្រក។ ការបែកបាក់ឬបាត់​បង់លំនៅដ្ឋាន មិនប្រាកដថាជាការបំផ្លាញទីជម្រកនោះទេ ប៉ុន្តែវាអាច​បំបែកដាច់ដោយឡែកទៅជាផ្លូវថ្នល់ និងផ្លូវដែក។ ទម្រង់នៃការផ្លាស់​ប្តូរបែបនេះ អាចប៉ះពាល់ទៅដល់ទីជម្រក នៃជីវៈចម្រុះផ្សេងៗ ក្នុងការ​ទ្រទ្រង់ជីវិតដោយបំបែកចេញពីបរិស្ថាន ពោលគឺភាពងាយស្រួលក្នុង​ការ​រកអាហារ និងរកកន្លែង ដែលពួកវាអាចលាក់ខ្លួន ពីការធ្វើនគរូប​នីយ​កម្ម។

ការរៀបចំផែនការ និងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ក្នុងធ្វើ​នគរូបនីយកម្ម គឺជាកាត់បន្ថយនូវផលប៉ះពាល់ទាំងឡាយ មិនថាជីវិត​មនុស្សឬ សត្វទេ ពោលគឺការបន្ថែមច្រករបៀងផ្សេងៗ នៃទីប្រជុំជន​ដើម្បីជួយសម្រួលក្នុងការកែទម្រង់នៃនគរូបនីយកម្មទីក្រុងនីមួយៗ។

៤.៣‑ សុខុមាលភាព និងសង្គម

នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នគរូបនីយកម្មមិនបានធ្វើអាយុសង្ឃឹមរស់​នៃ​ប្រជាជនប្រទេសនោះ មានភាពប្រសើរឡើងនោះទេ។ ការធ្វើនគរូបនីយ​កម្ម​យ៉ាងឆាប់រហ័ស បាននាំឱ្យមានការកើនឡើង នូវអត្រាស្លាប់ខ្ពស់ដោយសារជំងឺ​ឆ្លង ដែលទាក់ទងទៅនឹងរបៀបរស់នៅ រួមទាំងជំងឺមហារីក​ និង ជំងឺបេះដូង​ផងដែរ។ ភាពខុសគ្នានៃអត្រាមរណៈភាព ដោយសារជំងឺឆ្លង អាចប្រែប្រួល​អាស្រ័យលើជំងឺ និងទីតាំងជាក់លាក់។

កម្រិតសុខភាព ទីក្រុងមានភាព​ល្អប្រសើរ បើធៀបនឹងតំបន់ជនបទ ទោះជាយ៉ាងណាក៏ដោយ ​អ្នករស់នៅក្នុង តំបន់ក្រីក្រ ដូចជា តំបន់អនាធិ​បតេយ្យ និងតំបន់លំនៅដ្ឋានក្រៅផ្លូវការ នៅ​តែ​ទទួលរងការគម្រាមកំហែងពីជំងឺផ្សេងៗការស្លាប់មុនអាយុ និងកត្តាប្រឈម​ផ្នែកសុខភាពនិងភាពក្រីក្រ។

ប្រជាជនក្រីក្រភាគច្រើននៅតាម​ទីប្រជុំជន​ មានការលំបាកក្នុងការប្រើប្រាស់សេវាសុខាភិបាល ដោយសារតែពួកគេមិន​មាន​លទ្ធភាព ចំណាយប្រាក់សម្រាប់សេវានោះ ដែលហេតុធ្វើឱ្យពួកគេ ងាកទៅរក​អ្នក​ផ្តល់សេវាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគ្មានច្បាប់។ ខណៈ​ពេល​នគរូបនីយកម្ម ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងភាពប្រសើរឡើង នៃ​អនាម័យ​សាធារណៈ និងការទទួលបានការថែទាំសុខភាពក៏ដោយ ក៏វាតម្រូវឱ្យ​មាន​ការផ្លាស់ប្តូរនៅក្នុងមុខរបររចំណីអាហារ និងលំហាត់ប្រាណ ដែលអាចមាន​ឥទ្ធិពលជាច្រើនលើផ្នែកសុខភាព ដូចជា៖

ក‑ អាហាររូបត្ថម្ភ

មនុស្សជិត២៣,៥លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក​ខ្វះ​លទ្ធភាព ទទួលបានផ្សារទំនើបក្នុងចម្ងាយតែ១ម៉ាយ ពីផ្ទះ​របស់​ពួក​គេ។ ការសិក្សាជាច្រើនបានបង្ហាញថា ចម្ងាយឆ្ងាយចំពោះ​ហាងលក់​គ្រឿងទេសផ្សេងៗ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាខ្ពស់ នៃភាព​ប្រសើរផ្នែកសុខភាពដែរ។ ការធ្វើនគរូបនីយកម្ម ត្រូវបានបង្ហាញថា បាន​ផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ផ្លែឈើស្រស់ បន្លែគ្រាប់ធញ្ញ​ជាតិ​ផ្សេងៗ និងការទទួ​លទានចំណីអាហារកែច្នៃ និងភេសជ្ជៈជាដើម។

ហាងម្ហូបអាហារជាច្រើននៅក្នុងសហរដ្ឋអាមេរិក ត្រូវបានរកឃើញជា​ទូទៅ​នៅក្នុងសង្កាត់អាមេរិក អាហ្រ្វិក ដែលប្រជាជនមានប្រាក់ចំណូល​ទាប ហើយការសិក្សាមួយទៀតបានរកឃើញថា ជនជាតិភាគតិចនៅ​ក្នុង​សង្កាត់ដែលមានប្រាក់ចំណូលទាបទាំងនេះ មានអត្រាកំណើន​កុមារ ​និងកំណើតថ្មីខ្ពស់ ហើយអត្រាកណើតថ្មីទាំងនេះ បានផ្សារ​ភ្ជាប់​ជាមួយនឹងហានិភ័យនៃកង្វះអាហាររូបត្ថម្ភ នៃការធ្វើនគរូបនីយកម្ម។

ខ‑ ជំងឺហឺត

ការធ្វើនគរូបនីយកម្ម ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើន​ឡើងហានិភ័យនៃជំងឺហឺតផងដែរ នៅពេលដែលមានការផ្លាស់ប្តូរ​សហ​គមន៍ពីជនបទ ទៅសង្គមទីក្រុងកាន់តែច្រើន ចំនួនមនុស្សកាន់តែច្រើន​ត្រូវបានប៉ះពាល់ដោយជំងឺហឺត។ នៅក្នុងប្រទេស ដែលមានប្រាក់​ចំណូល​ទាប និង មធ្យម មានកត្តាជាច្រើនដែលធ្វើឱ្យមាន​ចំនួនខ្ពស់ នៃ​អ្នកដែលមានជំងឺហឺត ស្រដៀងគ្នាទៅនឹងតំបន់ខ្លះ នៅក្នុងសហរដ្ឋ​អាមេរិក ដែលមានការរីកចម្រើននគរូបនីយកម្ម។

ផលប៉ះពាល់នៃ​សារ​ធាតុពុល ដែលកើតមានក្នុងខ្យល់អាកាស ដូចជា អុកស៊ីតឌីអុកស៊ីត (NO2) កាបូនម៉ូណូអុកស៊ីត (CO) និង សារធាតុតូចៗផ្សេងទៀត​ ដែល​មានអង្កត់ផ្ចិតតូចជាង២,៥មីក្រូម៉ែត្រ  អាចបណ្តាលឱ្យ​បង្កើន​ហានិភ័​យ​នៃ​ជំងឺហឺតរបស់កុមារ។ ថ្វីបើមានការកើនឡើងនូវលទ្ធភាព​ទទួលបាន​សេវាសុខភាព តាមរយៈការកើនឡើងនៃដង់ស៊ីតេប្រជាជន នៃនគរូប​នីយ​កម្ម បានជះឥទ្ធិពលអវិជ្ជមានដល់គុណភាពខ្យល់ ក្នុងបរិយាកាស ហើយនៅទីបំផុត វាបានកាត់បន្ថយតម្លៃវិជ្ជមាន នៃធនធានសុខភាពនៅ​ពេល​ដែលកុមារ និងមនុស្សវ័យក្មេងកាន់តែកើនឡើង ពោលគឺកើន​ជំងឺហឺតដោយសារអត្រាខ្ពស់នៃការបំពុលបរិយាកាស។

គ‑ ឧក្រិដ្ឋកម្ម

ការបកស្រាយដ៏សាមញ្ញបំផុតនោះ គឺថាតំបន់ដែលមានដង់​ស៊ី​តេ​ប្រជាជនកាន់តែខ្ពស់ ទំនិញកាន់តែច្រើនសម្បូរបែប និងអាចរកទិញ​បានដោយងាយនៅតំបន់ជុំវិញ និង ក្នុងតំបន់តែម្តង ហើយការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មនៅក្នុងតំបន់ទីក្រុង ក៏អាចកើតមានឡើងបានយ៉ាងងាយដែរ ពោលគឺ ទំនើបកម្ម អាចនាំឱ្យមានឧក្រិដ្ឋកម្មជាច្រើនផងដែរ។

ការយល់​ដឹងកាន់តែច្រើន អំពីគម្លាតប្រាក់ចំណូលរវាងអ្នកមាន និង អ្នកក្រ ​ដោយសារប្រព័ន្ធផ្សព្វផ្សាយទំនើប គឺជាមូលហេតុដែលនាំឱ្យមាន​អារម្មណ៍​ច្រណែន និងប្រកួតប្រជែងនៃការខ្វះខាត និងលើសលប់ ដែលអាចនាំឱ្យមានបទឧក្រិដ្ឋ។ ការស្រាវជ្រាវខ្លះបានបង្ហាញថា ការ​កើន​ឡើងនៃឧក្រិដ្ឋកម្មនៅក្នុងតំបន់ទីក្រុង គឺដោយសារកត្តាប្រាក់​ចំណូល​របស់មនុស្សម្នាក់ៗ វិសមភាពទៅនឹងប្រាក់ចំណូលនៃ​ប្រជាជន​សរុប។

ការធ្វើចំណាកស្រុក ក៏ជាកត្តាមួយដែលអាចបង្កើនឧក្រិដ្ឋកម្ម​ នៅក្នុងតំបន់ទីក្រុងផងដែរ ដូចជា ការផ្លាស់ទីលំនៅរបស់​ប្រជាជន​ មក​ពីតំបន់មួយ ហើយបង្ខំឱ្យផ្លាស់ប្តូរទៅជាសង្គមនិយម។ នៅទីនេះ​ ពួក​គេស្ថិតនៅក្នុងបរិយាកាសថ្មី ជាមួយនឹងបទដ្ឋានថ្មី និងតម្លៃសង្គម ដែលអាចនាំឱ្យមានការរួបរួមគ្នាជាសង្គម និងបទឧក្រិដ្ឋកាន់តែច្រើន។ ទោះបីជានគរូបនីយកម្ម មាននិន្នាការបង្កើត ផលប៉ះពាល់អវិជ្ជមាន​ក៏ដោយ ក៏ឥទ្ធិពលវិជ្ជមានមួយចំនួន បានធ្វើឱ្យនគរូបនីយកម្ម​បង្កើន​ សកម្មភាពផ្សេងៗផ្សារភ្ជាប់ជាមួយនឹងតំបន់ជនបទ។

ឃ‑ សុខភាព​ផ្លូវចិត្ត

កត្តានគរូបនីយកម្ម ដែលរួមចំណែកដល់សុខភាពផ្លូវចិត្ត អាច​ត្រូវ​បានគេគិតថា ជាកត្តាដែលប៉ះពាល់ដល់បុគ្គល និងកត្តាដែល​ប៉ះពាល់​ដល់ក្រុមធំៗនៃសង្គម។ កត្តាម៉ាក្រូទាំងនេះ រួមចំណែកដល់​ភាព​ខុសគ្នា រវាងសង្គម ដែលជះឥទ្ធិពលដល់បុគ្គល ​តាមរយៈការបង្កើត​អសន្តិសុខ ដែលអាចមើលឃើញជាបញ្ហា ដោយសារបរិយាកាសខាង​រាង​កាយ រួមមានបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ឬ បញ្ហាដែលទាក់ទង​នឹង​បរិស្ថានសង្គម ដូចជា ការបាត់បង់គំនិតខ្លួនឯង។

ការកើនឡើងនូវ​ភាព​តានតឹង គឺជាភាពស្មុគស្មាញខាងផ្លូវចិត្ត ដែលមានលក្ខណៈសាមញ្ញ​មួយ ដែលអមជាមួយ នឹងការធ្វើនគរូបនីយកម្មហើយត្រូវបានគេគិតថា​ដោយសារតែអសន្តិសុខ។ ការផ្លាស់ប្តូរនៅក្នុងសង្គម ដែលជាផលវិបាក​នៃនគរូបនីយកម្ម ត្រូវបានគេគិតថា នឹងនាំទៅរកការកាត់បន្ថយនូវការ​គាំទ្រផ្នែកសង្គម ការកើនឡើងនូវអំពើហឹង្ស និងការដាក់មនុ​ស្ស​​ច្រើន​ពេក។

៥‑ សេចក្តីសន្និដា្ឋន

ទម្រង់នៃនគរូបនីយកម្មផ្សេងៗគ្នា អាចត្រូវបានចាត់ថ្នាក់ដោយអាស្រ័​យ​លើរចនាបថ និងវិធីសាស្រ្តនៃស្ថាបត្យកម្ម ក្នុងការធ្វើផែនការ ក៏ដូចជា ការរៀប​រយកំណើនប្រជាជន ជាប្រវត្តិសាស្ត្រនៃតំបន់នោះ។ នគរូបនីយកម្មនៅក្នុង​ទីក្រុង ​ដែលត្រូវបានអភិវឌ្ឍជាទូទៅ គឺបង្ហាញពីការប្រមូលផ្តុំនៃ​សកម្មភាពរបស់​មនុស្ស និងការតាំងទីលំនៅនៅជុំវិញ តំបន់ទីប្រជុំជនដែលបានមកពីការ​ធ្វើ​ចំណាកស្រុក។

ការធ្វើចំណាកប្រទេស (អន្តោរប្រវេសន៍) អាចសំដៅភាគច្រើន​ទៅលើការធ្វើចំណាកស្រុក មកពីប្រទេសអតីតសង្គមនិយម និងកន្លែងផ្សេងៗ​ទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ការរីកចម្រើនថ្មីៗនេះ ដូចជា គម្រោងកែលម្អទីប្រជុំជនជាដើម មានន័យថា គឺជាការមកដល់ថ្មីនៃទីក្រុង​នានាដែលលែងត្រូវការ លំនៅដ្ឋានអាណាធិបតេយ្យ ព្រោះនៅក្នុងតំបន់​អភិវឌ្ឍន៍​មួយចំនួននៃទីក្រុង ត្រូវបានត្រៀមលក្ខណៈជាស្រេចនៅក្នុងផែនការ​នគរូបនីយកម្មនៃតំបន់ទីប្រជុំជននោះ។

ទម្រង់នៃការធ្វើនគរូបនីយកម្មទាំងនេះ អាចកើតមានដោយសារទំនាក់ទំនងប្រសើរឡើង រវាងប្រជាជនទីក្រុង និងជនបទ ប៉ុន្តែកត្តាមួយចំនួន ដូចជា ការភ័យខ្លាចលើផ្នែកឧក្រិដ្ឋកម្ម និងបរិស្ថានទីក្រុងក្រីក្រ វាបានរួមចំណែកទៅដល់បាតុភាពនានា ដែលធ្វើឱ្យទីក្រុង​ធ្លាក់ចុះ រួមទាំងបទពិសោធន៍ ផ្នែកឧស្សាហកម្មនៃពិភពលោកផងដែរ។

នៅពេលដែលតំបន់លំនៅដ្ឋានជាច្រើន មានការផ្លាស់ប្តូរទៅក្រៅ​មជ្ឈ​មណ្ឌលទីក្រុង ឬ ត្រូវបានគេហៅថាជាយក្រុង ដែលបានកើតឡើង​រហូត​មក​ដល់ពេលនេះ គឺជាការបង្កើតចំណុចថ្មី នៃការប្រមូលផ្តុំនៅខាងក្រៅ​ទីប្រជុំជន​ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍន៍។ បាតុភាពទាំងនេះ គឺជាបណ្តាញសំណុំបែបបទ (poly-centric) នៅក្នុងការយកចិត្តទុកដាក់ ​ដើម្បី​ធ្វើជាគំរូនៃការពង្រីកនគរូបនីយកម្ម។ ជនអន្តោប្រវេសន៍ជន​បទ ត្រូវបានទាក់​ទាញ​ដោយសារលទ្ធភាពនៃទីក្រុង ដែលអាចផ្តល់ឱ្យពួកគេបាន ប៉ុន្តែ ជាញឹក​ញាប់ រូបភាពទាំងនេះ ភាគច្រើនកើតមាននៅក្នុងតំបន់ទីក្រុង ឬប្រជុំជន ដែលមានភាពក្រីក្រខ្លាំង។

អសមត្ថភាពរបស់បណ្តាប្រទេស ក្នុងការផ្តល់លំនៅ​ដ្ឋានសមរម្យដល់ជនអន្តោប្រវេសន៍ ដែលរស់នៅតាមជនបទ គឺពាក់ព័ន្ធទៅនឹង​ភាពលើសលប់នៃការធ្វើនគរូបនីយកម្ម ដែលអត្រាទាំងនេះ លូតលាស់យ៉ាង​ឆាប់រហ័សជាងអត្រា នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនាំឱ្យមានភាព​អត់ការងារធ្វើខ្ពស់ និង តម្រូវការធនធានខ្ពស់។

ប្រជាជនក្រីក្រភាគច្រើន ​នៅ​តាមបណ្តាប្រទេសកំពុងអភិវឌ្ឍ មិនអាចរកការងារធ្វើបានទេ ពួកគេអាច​ចំណាយជីវិតរបស់ពួកគេ ក្នុងការងារមិនមានតម្រូវការ និងមិនមានការងារ​ធ្វើតែម្តង។ ការធ្វើនគរូបនីយកម្មបច្ចុប្បន្ន ជាពិសេស ប្រទេសអភិវឌ្ឍ អាច​ត្រូវគេបានរៀបចំជានគរូបនីយកម្ម​បែបសរីរាង្គ តាមរយៈចលនាសហគមន៍​ធម្មជាតិសរីរាង្គ និងចលនាទីក្រុងសួនច្បារជាដើម ដែលត្រូវបានពឹងផ្អែក​ទាំង​ស្រុងលើផែនការមេ ក្នុងការរៀបចំសម្រា​ប់ហេតុផលនយោបាយ វប្បធម៌ សង្គមសេដ្ឋកិច្ចនៃទីក្រុង។

ជាសន្និដ្ឋាន ការធ្វើនគរូបនីយកម្ម គឺពិតជាមិនអាចកាត់ផ្តាច់ពីចំណាក​ជនបទ​នានា​​ របស់ប្រជាជនបានឡើយ។ ការសិក្សាវិភាគពីចលនាប្រវេសន៍​ចូល​ទីក្រុង ឬទីប្រជុំជន គឺជាកត្តាចម្បងដែលអ្នកសិក្សានគរូបនីយកម្ម​ត្រូវយក​ចិត្ត​ទុកដាក់ខ្ពស់។ ខណៈដែលប្រជាជនបន្តកើនឡើង និងធ្វើនគរូបនីយកម្ម ​ក្នុង​អត្រាដែលមិនធ្លាប់មានពីមុន ទីក្រុងថ្មី និងបច្ចេកទេសនៃការរីកចម្រើនឆ្លាត​វៃត្រូវបានអនុវត្ត ដើម្បីបង្កើតការផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភិវឌ្ឍទីក្រុង​ដែល​មានបរិស្ថានសេដ្ឋកិច្ច និងសង្គមដែលមាននិរន្តរភាព។ ការរួម​បញ្ចូល​គ្នា រវាងនិរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបា​យនៃទីក្រុងនានា គឺជាការធ្វើឱ្យមានភាពស្មើគ្នា និងភាពរឹងមាំក្នុងការអភិ​វ ​​ឌ្ឍទីក្រុង និងទីប្រជុំ​ជនតាមទម្រង់ នៃការអភិវឌ្ឍនគរូបនីយកម្មប្រកបដោ​យ​ប្រសិទ្ធភាពខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here