ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនខ្លាំងទាំងនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដែលធ្វើឱ្យកើតមានអ្នកវិនិយោគលើវិស័យនេះជាច្រើនស្ទើរគ្រប់តំបន់ខណៈអ្នកខ្លះក៏ទទួលបានជោគជ័យ អ្នកខ្លះក៏មិនទទួលបានជោគជ័យ លើការវិយោគ។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលលោកអ្នកគួរតែអនុវត្តមុនពេលវិនិយោគអចលនទ្រព្យដើម្បីទទួលបានជោគជ័យក្រោមការចង្អុលបង្ហាញពីអ្នកជំនាញ លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន LUCKYREALTY Co., Ltd ។
ការវិនិយោគលើវិស័យអចលនទ្រព្យដែលអាចគេចផុតពីហានីភ័យ
និងអាចទទួលបានអត្រាជោគជ័យខ្ពស់បានគឺត្រូវពឹងផ្អែកទៅលើចំណុចសំខាន់ៗដូចខាងក្រោម
៖
-->
១ ទីតាំងអចលនទ្រព្យ
ទីតាំងពិតជាមានសារៈសំខាន់ណាសា់ម្រាប់ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ
ដោយលោកអ្នកត្រូវតែគិត និងសិក្សាពីសក្តានុពលនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍការពេលអនាគតរបស់ទីតាំង
។
២ ទំហំអចលនទ្រព្យ
លោកអ្នកត្រូវតែគិតពីទំហំអលចនទ្រព្យ
មុននឹងធ្វើការវិយោគ ដោយត្រូវគិតថា ទំហំអចលនទ្រព្យនោះអាចវិយោគទៅជាអ្វីបានខ្លះ
ជាអគារខុនដូរ ផ្ទះល្វែង
បុរី ឬ សំណង់អគារពាណិជ្ជកម្ម។
៣ ផ្លូវ
លោកអ្នកត្រូវសិក្សាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ដែលកំណត់ដោយរដ្ឋាភិបាល ទាំងការអភិវឌ្ឍន៍ផ្លូវ បណ្តាញលូ និងស្វែងរកព័ត៌មានតាមរយៈបណ្តាញព័ត៌មាននានា
មិនថាតាមរយៈមិត្តភក្តិ បណ្តាញសារព័ត៌មាន បណ្តាញសង្គម ឬ សាកសួរព័ត៌មានពីអជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់។
៤ តំបន់ជិតខាង
លោកអ្នកត្រូវគិតឱ្យបានច្បាស់ពីតំបន់
ឬមណ្ឌលសំខាន់ ដែលស្ថិតនៅជិតអចលនទ្រព្យដែលត្រូវវិនិយោគ ដូចជា មន្ទីរពេទ្យ សាលារៀន ឬ ទីប្រជុំជន ដែលបង្កឱ្យមានសក្កដានុពលចំពោះការវិនិយោគទាំងបច្ចុប្បន្ន
និងពេលអនាគត។
៥ បទដ្ឋានគតិយុត្តិ
លោកអ្នកត្រូវសិក្សាស្វែងយល់ឱ្យច្បាស់ពីបទដ្ឋានគតិយុត្តិនានារបស់រដ្ឋាភិបាល
ឬច្បាប់ដែលជម្រុញដល់ការវនិយោគកាន់តែបាន។
៦ ឱកាសវិយោគ
គួរសម្លឹងមើលពីភាពល្អប្រសើរក្នុងការសម្រេចចិត្តវិនិយោគដោយឥតស្ទាក់ស្ទើរ
ប្រកបដោយភាពជឿជាក់ទទួលបានភាគលាភាពអនាគត។ ឧទាហរណ៍ ដីមានទីតាំងល្អ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍
តម្លៃទាបជាងទីផ្សារ និងភាពងាយស្រួលក្នុងការទូទាត់។
ទាំងអស់នេះ គឺជាចំណុចសំខាន់ៗ
និងចម្បងដែលលោកអ្នកគួរតែពិចារណា និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីទទួលបានជោគជ័យលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ
៕