ដោយ ដែន ចែងចាំង
ភ្នំពេញ៖
ស្ពានជ្រោយចង្វារទី១ ដែលជាស្ពានមិត្តភាពកម្ពុជា ជប៉ុនបានឈានទៅបញ្ចប់ការជួសជុលនៅពេលឆាប់ៗនេះ
ដោយបច្ចុប្បន្នការជួសជុលសម្រេចបានជាង៩២ភាគរយហើយ។
ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ
និងដឹកជញ្ជូនលោកឈឹម ផល្លារបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ ធ្នូនេះថា
តាមគំរោងស្ពាននេះនឹងបញ្ចប់ការជួសជុលនៅកំឡុងខែកញ្ញាឆ្នាំ២០១៩ ប៉ុន្តែជាក់ស្តែងរហូតមកទល់ពេលនេះ
ការជួសជុលសម្រេចបានលឿនជាងផែនការ ដោយសារក្រុមការងារបច្ចេកទេសរបស់ជប៉ុន បានពន្លឿនការងាររបស់ខ្លួន
ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើនឡើងនៅតំបន់នេះ។
-->
ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនOCICសាងសង់ស្ពាបេឡេថ្មីមួយ
ដើម្បីសម្រួលការធ្វើចរាចរណ៍ ប៉ុន្តែជាលទ្ឋផលស្ពាននេះមិនអាចដោះស្រាយបញ្ហាកកស្ទះបានច្រើននោះទេ។
លោកឈឹម ផល្លាបានបន្តឲ្យដឹងទៀតថា ការជួសជុលឡើងវិញនូវស្ពាននេះ ត្រូវចំ
ណាយអស់ថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន
តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ JICA ។
លោក ឈឹម ផល្លា បានបន្តថា“ស្ពាននេះត្រូវសាងសង់ថ្មីនៅគល់ស្ពានទាំងសងខាង
ប៉ុន្តែចំណុចកណ្តាលស្ពាននៅមានភាពល្អ និងជាប់មាំ ហេតុនេះក្រុមការងារជប៉ុនមិនសាងសង់ឡើងវិញទេ
គ្រាន់តែជួសជុលឡើងវិញតាមលក្ខខ័ណ្ឌបច្ចេកទេសពិសេសមួយ។លោកបន្តថា “ការសាងសង់ស្ពានឡើងវិញនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលចំណាយទឹកប្រាក់៣០លានដុល្លារអាមេរិក។
ស្ពានជ្រោយចង្វារ
ត្រូវបានដាក់ឲ្យដំណើរការលើកដំបូងនៅឆ្នាំ១៩៦២ និងត្រូវកាត់ផ្តាច់ដោយគ្រាប់បែកក្នុងកំឡុងឆ្នាំ១៩៧២
។ ស្ពាននេះត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩១ និងដាក់ឲ្យប្រើប្រាស់ជាថ្មីនៅឆ្នាំ១៩៩៣
៕