EUកំពុងព្យាយាមស្វែងរកគោលជំហររួមលើតម្លៃថាមពល ស្របពេលការខ្វែងគំនិតគ្នានៅបន្តទាក់ទងនឹងការទិញថាមពលពីរុស្ស៊ី

0

ដោយ: លាងហួរ

ប្រ៊ុចសែលៈ ក្រុមមេដឹកនាំសហភាពអឺរ៉ុប គ្រោងជជែកគ្នាអំពីវិធីដោះស្រាយវិបត្តិថាមពលនៅអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែតុលានេះ ដោយមានការឈ្លោះប្រកែកគ្នាជុំវិញ ការដាក់កម្រិតលើតម្លៃឧស្ម័ន។

រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ បានឈ្លោះប្រកែកគ្នាអស់ជាច្រើនខែ ជុំវិញវិធានការកាត់បន្ថយថ្លៃថាមពល ហើយពួកគេនឹងមកចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលទាំងមិនសប្បាយចិត្ត។

ចំណែករដ្ឋជាសមាជិកដូចជាប្រទេសអ៉ីតាលី កំពុងជំរុញឱ្យមានការកំណត់តម្លៃឱ្យបានឆាប់ និងប្រកបដោយមហិច្ឆតា ទោះបីជាមានការជំទាស់ពីប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបក៏ដោយ។

យោងតាម​មន្ត្រី​មួយរូប ដែល​មានចំណេះដឹង​ចំពោះបញ្ហានេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៉ីតាលីលោក Mario Draghi បានប្រាប់សមភាគីរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីដើមខែនេះថា ការពន្យាពេលអស់៧ខែបាននាំឱ្យយើងមានវិបត្តិសេដ្ឋកិច្ច។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានព្យាយាមបំពេញនូវទស្សនៈខុសគ្នា ជាមួយនឹងសំណើជាបន្តបន្ទាប់ ដែលខ្លួនសង្ឃឹមថា នឹងជួយប្រជាជនអឺរ៉ុបក្នុងការចំណាយលើកំដៅ ខណៈរដូវរងាខិតជិតមកដល់។

ការជំរុញឱ្យមានវិធីសាស្រ្តរួមមួយ ត្រូវបានជាប់គាំងបន្ថែមទៀត ដោយការមិនចុះសម្រុងគ្នារវាងប្រទេសបារាំង និងអាល្លឺម៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃពុធ នៅពេលដែលពួកគេបានពន្យារពេល កិច្ចប្រជុំធម្មតារវាងគណៈរដ្ឋមន្ត្រី។

ការរកឃើញចំណុចវិធីសាស្ត្ររួមគ្នាមួយ នៅក្នុងសហភាពអឺរ៉ុបពិបាកនឹងសម្រេចទៅបាន ខណៈមហាអំណាចធំបំផុតរបស់ប្លុកនេះ មិនបានឯកភាពគ្នា។

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដែលចូលរួមក្នុងការចរចាបានថ្លែងនៅមុនកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃថា មានការរីកចម្រើនជាច្រើន ប៉ុន្តែមិនមានការរកឃើញដំណោះស្រាយរួមជាមូលដ្ឋាននោះទេ។

អាទិភាពខុសគ្នា ដោយប្រទេសអាល្លឺម៉ង់ បានជ្រើសរើសយកសន្តិសុខនៃការផ្គត់ផ្គង់ ព្រោះប្រទេសនេះអាចមានលទ្ធភាព ទិញថាមពលបានក្នុងតម្លៃខ្ពស់ ប៉ុន្តែប្រទេសជាច្រើនមិនអាចបន្ត ការចំណាយដ៏ខ្ពស់នេះបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here