បុរីប៉េង ហួតបើកសាកល្បងការិយាល័យលក់ថ្មី និងការបើកគម្រោងថ្មី ជាមួយការបញ្ចុះពិសេស

ចែករំលែក

​ដោយរតនៈ

​ភ្នំពេញ: ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបបានបើកការិយាល័យ និងបើកលក់គំរោងថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ដើម្បីអបអរសាទរការទទួលបានពានរង្វាន់អន្តរជាតិពីប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។

ដើម្បីអបអរសាទរការបើកដំណើរការសាកល្បងការិយាល័យលក់ថ្មីរបស់បុរី ប៉េង ហួត (ផ្លូវជាតិលេខ១) ព្រមគ្នានឹងការបើកគម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) និង ដើម្បីអបអរសាទរផងដែរនូវការទទួលពានរង្វាន់ថ្នាក់អន្តរជាតិ ពីប្រទេសអង់គ្លេសថ្មី​ៗនេះ គឺ”ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈ ល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គម្រោង សាលសន្និបាត យូរ៉ូវីល / Best Public Service Development Asia Pacific for Euroville Convention Hall.” បុរី ប៉េង ហួត សូមផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់៣% សម្រាប់៦គម្រោងក្នុងពេលតែមួយ ដែលមានសុពលភាពចាប់ពីថ្ងៃទី១៥នេះ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ដើម្បីបំពេញតំរូវការអតិថិជនអោយកាន់តែប្រសើរ ការិយាល័យលក់ថ្មីនេះ ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ប្រកបដោយសោភ័ណភាព ភាពច្នៃប្រឌិតប្លែក ឈានមុខគេ និងទំនើបជាងការិយាល័យលក់ដទៃទៀត ដោយរួមបញ្ចូលទាំងបញ្ជរបង់ប្រាក់ ដែលនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល ភាពស្រស់ស្រាយ និងផា​សុកភាព ក្នុងការមកបង់ប្រាក់ ក៏ដូចជាសាកសួរព័ត៌មានពីបុគ្គលិកផ្នែកលក់ ប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់។ ក្នុងនោះផងដែរ យើងខ្ញុំក៏មានរៀបចំជាPlayground សម្រា​ប់ក្មេងៗ លេងកំសាន្តបន្ថែមទៀតផង។

ការិយាល័យលក់ថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលមានចំងាយ4 គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ឬចំងាយ៣០០ម៉ែត្រប៉ុណ្ណោះ ពីខ្លោងទ្វារធំ បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។ ក្រៅពីការយកចិត្តទុកដាក់លើគុណភាពនៃសេវាកម្មអតិថិជន បុរី ប៉េង ហួត ក៏តែងតែផ្តល់ជូនអតិថិជននូវគម្រោងថ្មីៗ ដែលសុទ្ធសឹងតែជាគម្រោងស្ថិត នៅក្នុងតំបន់អភិវឌ្ឍខ្លាំងនៃរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត គ្រប់​គម្រោងនីមួយៗ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័​ន្ធ​អគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីការរំពឹងទុក។

ជាពិសេសសម្រាប់គម្រោងថ្មី ដឹស្តាមុនីរ៉ាហ៍ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោ​យផ្លូវជាតិលេខ ៦A ចំងាយ500ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប។ លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

ចំណែកឯលំនៅដ្ឋានក្នុងគម្រោងខាងលើវិញ មានរចនាបថស្ថាបត្យកម្មលេចធ្លោជាងគេក្នុងតំបន់ រួមបញ្ចូលនូវរចនាបថបរទេស និងរចនាបថខ្មែរ ដែលផ្តល់ជូនអតិថិជននូវលំនៅដ្ឋានដ៏ប្រណីត  ដោយឈរលើគុណភាពរឹងមាំនៃសំណង់ រចនាបថទាន់សម័យ និងសោភណ្ឌភាព សម្រាប់ការរស់នៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/​boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕


ចែករំលែក