ដំណឹងល្អៈរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាគារ ឬគំរោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចឲ្យអន្តរក្រសួង ត្រូវមានវិធានការណ៍លើកទឹកចិត្តដល់ម្ចាស់អាគារ ឬនិងគំរោងដែលជាប់គាំងនៅខេត្តព្រះសីហនុ។

យោងតាមលិខិតលេខ៨៧១ ស ជណ ហធ ចុះថ្ងៃទី១២ តុលា ចុះ​ហត្ថលេខាដោយបណ្ឌិតសភាចារ្យ លោកហ៊ីង ថូរ៉ាក់ស៊ី បានលើកឡើងក្នុងកម្មវត្ថុថា ករណីការស្នើសុំលើកទឹកចិត្ត និងដោះស្រាយបញ្ហា​ប្រឈមនៃគំរោងវិនិយោគរបស់វិស័យឯកជន ដែលជាប់គាំងនៅខេត្តព្រះសីហនុ។

លិខិតដដែលនេះបានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចយល់ព្រម​ចំនួនពីរចំណុចដូចខាងក្រោម ដូចជា ត្រូវមានវិធានការណ៍គោលនយោ​បាយ​បន្ថែមរបស់រាជរដ្ឋាភិបាល ដោយផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អាគា​រ ឬនិងគំរោងវិនិយោគ ដែលជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីជម្រុញវិនិយោគបង្កើតតម្រូវការ និងបង្កើនជំនឿទុកចិត្តសំដៅស្តារ និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចពិសេស ក្នុងខណៈពេលដែលកម្ពុជា នៅបន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គោលនយោបា​យសូន្យកូវីដរបស់ចិន និងម្យ៉ាងស្ថានភាពជាប់គាំងមានរយៈពេល​ច្រើនឆ្នាំ ហើយខេត្តព្រះសីហនុ កំពុងស្ថិតក្នុងដំណាក់កាលមេ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។

ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តធ្វើការសិក្សាឲ្យបានច្បាស់លាស់អំពីវិធានការណ៍នេះ ដើម្បីគ្រប់គ្រងប្រសិទ្ឋភាពនៃការលើកតឹកចិត្ត ជៀសវាងផលរាលដាល និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិសាលភាពឬនិយមន័យអាគារ និង ឬគំរោងជាប់គាំង ក្របខ័ណ្ឌពេលវេលា លក្ខណៈវិនិច្ឆ័យ និងទំហំនៃការផ្តល់ការលើកទឹកចិត្ត និងយន្តការគ្រប់គ្រង តាមដានត្រួតពិនិត្យ។

លិខិតដដែលបានបន្តថា ត្រូវរៀបចំយន្តការអន្តរក្រសួង ស្ថាប័នមួយក្រោមចឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​មានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេ​សចរណ៍ ក្រសួងយុត្តិធ៌ម និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមតាំងស្ថាប័នពាក់ព័ន្ឋផ្សេងទៀតតាមការចាំបាច់ ដែលមានភារកិច្ចសិក្សាលំអិត និងលើកអនុ​សាសន៍ស្តីពី វិធានការណ៍ជាកញ្ចប់របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រា​យបញ្ហាប្រឈមនេះ ព្រមទាំងដឹកនាំសម្របសម្រួល ជម្រុញការអនុវត្តន៍ ផ្សព្វផ្សាយ និងលើកកំពស់ការចូលរួមរបស់តួអង្គពាក់ព័ន្ឋ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការណ៍ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here