ដោយ : គង់ សូរិយា
ភ្នំពេញ : សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិងកំពុងធ្វើមហាសន្និបាតរបស់ខ្លួន និងបោះឆ្នោតជ្រើសរើសប្រធានថ្មី សម្រាប់អាណត្តិទី៦ ដែលកាន់ដំណែងចាប់ពីឆ្នាំ២០១៩ ២០២០។

បេក្ខជនបីរូប ដែលមានសក្តានុពលប្រហាក់ប្រហែលគ្នា និងមានសមត្ថភាពប្រហាក់ប្រហែលគ្នា បានឈរឈ្មោះជាប្រធានសមាគមនេះ មានដូចជា លោក ច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong លោកស៊ុត វីរៈអគ្គនាយកក្រុមហ៊ុន Hutton CPL និងលោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុន Towncity Real Estate។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍រំលឹកពីប្រវត្តិ និងការដឹកនាំសមាគម ហើយបានមានប្រសាសន៍ថា លោកមានការពេញចិត្ត និងបេក្ខភាពបីរូប ដែលបានឈរឈ្មោះជាប្រធានសមាគមនេះ។
តាមរយៈការបោះឆ្នោតគាំទ្រ និងផ្តល់ទុកចិត្តពីសមាជិកសមាគមចំនួន៦៩នាក់ ដោយលោក ច្រឹក សុខនីមទទួលបានសម្លេងឆ្នោតចំនួន៣៤ លោក វ៉ន ចាន់ថនបាន២៥សម្លេង និងលោក ស៊ុត វីរៈបានចំនួន៧សម្លេង។







