សៀមរាប៖ បុរីទេសចរណ៍ជាគម្រោងអភិវឌ្ឍន៍ចម្រុះ លើវិស័យលំនៅដ្ឋាននិងលំនៅដ្ឋានអាជីវកម្ម មានសួនច្បារ មានផ្សារ និងសាលារៀន ដែលធំជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេក្នុងខេត្តសៀមរាប ដែលអភិវឌ្ឍន៍ផ្ទាល់ពីសម្ព័ន្ធដោយសហគ្រាសកាណាឌីយ៉ា លើផ្ទៃដីសរុបប្រមាណ៦៥ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ (ជាប់ផ្សារ Makro ខេត្តសៀមរាប) ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ដើម្បីអបអរសារទរគម្រប់ខួបមួយឆ្នាំ នៃការបើកលក់ជាផ្លូវការរបស់បុរី ទេសចរណ៍ ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រយ៉ាងខ្លាំងមកកាន់គម្រោង ក្រុមហ៊ុនក៏បានរៀបចំនូវការផ្ដល់ជូនពិសេស សម្រាប់ឱកាសនេះផងដែរ នោះគឺទូរស័ព្ទ iPhone XS Max ចំនួនមួយគ្រឿង និងការបញ្ចុះតម្លៃរហូតដល់៣ភាគរយ ដោយអតិថិជនគ្រាន់តែធ្វើការជ្រើសរើសផ្ទះ ដែលលោកអ្នកពេញចិត្ត និងកក់ប្រាក់ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។
សម្រាប់ជម្រើសក្នុងការបង់ប្រាក់ អតិថិជនអាចជ្រើសរើសជាការបង់ប្រាក់ផ្ទាល់ជាមួយបុរី ឬទទួលឥណទានពីធនាគារកាណាឌីយ៉ា ក.អ រហូតដល់៩០ភាគរយ និងបង់រំលស់ដោយគ្មានការប្រាក់សម្រាប់ឆ្នាំទី១ ។
គួរបញ្ជាក់ផងដែរថា គម្រោងបុរីទេសចរណ៍បានចាប់ផ្ដើម បើកលក់ជាផ្លូវការសម្រាប់ផ្ទះល្វែងវគ្គទី១ ក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយតម្រូវការមានកើនឡើងព្រមទាំងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនផងនោះ ទើបធ្វើអោយគម្រោងដំណើរការបានយ៉ាងល្អ និងបានបើកលក់ជាផ្លូវការនូវផ្ទះល្វែងវគ្គទី៥ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ។ សម្រាប់ផ្ទះល្វែង ដែលអាចប្រកបអាជីវកម្មបានវគ្គទី៥នេះ រួមមាន៣ប្រភេទផ្ទះ ដែលមានទំហំ 4ម x 14ម, 4.2ម x 14ម, 4.2ម x 12ម ដែលមានកំពស់ពីរជាន់ E0, E1 និងមានតំបូលតេរ៉ាស ដែលសាកសម្យបំផុតសម្រាប់គ្រួសារ និងការជួបជុំនានាៗ ដោយមានតម្លៃចាប់ពី $63,000ដុល្លារតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ នៃបុរីទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្សារលើ(ឆ្ពោះទៅរាជធានីភ្នំពេញ) និងជាប់ជាមួយផ្សារម៉ាក្រូបោះដុំថៃ ខេត្តសៀមរាប ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077 266 209៕