ប្រធានាធិបតីអាមេរិកលោកចូ បៃដិនផ្តល់កាដូផ្នែកកាទូតធំៗចំនួន៤ដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្រធានាធិបតីអាមេរិក លោកចូ បៃដិនបានផ្តល់កាដូផ្នែកកាទូតធំៗចំនួន៤ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រទេសនេះកំពុងដើរតួនាទីជាប្រធានអាស៊ាន។

កាដូផ្នែកកាទូតដ៏កក់ក្តៅទាំងនោះ មានតម្លៃមហាសាលសម្រាប់ទស្សនទានផ្នែកកាទូត ទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។

អញ្ជើញមកដល់ភ្លាម      

តាមទម្លាប់ផ្នែកកាទូត ថ្នាក់ដឹកនាំប្រទេសនានា នៅពេលមកដល់ព្រលានយន្តហោះ តែងតែឡើងជិះរថយន្តភ្លាម ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ប៉ុន្តែលោកចូ បៃដិន បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺមិនឡើងរថយន្ត ប៉ុន្តែបែរជាចំណាយពេល១០នាទី ដើម្បីសំណេះសំណាលជាមួយពលរដ្ឋអាមេរិក ដែលស្នាក់នៅនិងរកស៊ីនៅកម្ពុជា។

សកម្មភាពនេះ បានបង្ហាញពីសញ្ញាកក់ក្តៅ និងភាពគ្មានព្រួយបារម្ភ ដោយសារកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

កាចាប់ផ្តើមរលាក់ដៃជាមួយស្នាមញញឹមដ៏កក់ក្តៅ

       ក្នុងពេលអញ្ជើញដល់សណ្ឋាគារសុខា ជ្រោយចង្វារ ដែលជាកន្លែងប្រារពកិច្ចប្រជុំកំពូលអាស៊ាន លោកចូ បៃដិនបានដើរឡើងលើឆាកតាមទំលាប់ផ្នែកកាទូត ដើម្បីចាប់រលាក់ដៃជាមួយសម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤២។

ស្នាមញញឹមប្រកបដោយចំណងមេត្រីភាព ការគោរព និងភាពកក់ក្តៅជាមួយសម្តេចតេជោ ជាសកម្មភាពយ៉ាងកម្រ ដែលមេដឹកនាំអាមេរិករូបនេះ មិនសូវបានបង្ហាញជាមួយមេដឹកនាំដទៃទៀតនោះទេ។

Selfie បង្ហាញស្នាមញញឹមជាមួយមន្រ្តីជាច្រើន

       នេះទំនងជាលើកដំបូងហើយ ដែលលោកចូ បៃដិនបានSelfie ជាមួ​យមន្រ្តីនានា ពេលលោកចូលរួមកិច្ចប្រជុំធំៗនៅក្រៅប្រទេស ដែលវាជារូបភាពដ៏កម្រ និងមានតម្លៃដ៏ធំធេងមួយសម្រាប់កម្ពុជា។

ដំឡើងទំនាក់ទំនងរវាងអាស៊ាន អាមេរិកក្នុងភាពជាដៃគូសន្ទនាក្នុងយុទ្ឋ​សាស្រ្តគ្រប់ជ្រុងជ្រោយ

       ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់បំផុត ជាមួយមេដឹកនាំអាស៊ាន ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានប្រកាសដំឡើងទំនាក់ទំនងអាស៊ាន អាមេរិកឈានដល់ដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ ដែលការដំឡើងនេះត្រូវបានអ្នកកាទូតមើលឃើញថា “អាមេរិកឲ្យតម្លៃកាន់តែច្រើនឡើងដល់បណ្តា​ប្រទេសអាស៊ាន ដើម្បីពង្រីកឥទ្ឋិពលនៅតំបន់នេះ ក៏ដូចជា ទប់ស្កាត់ការកើនឡើងរបស់មហាអំណាចចិនក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here