ដោយវុត្ថា
ភ្នំពេញ: តម្លៃអចលនទ្រព្យផ្នែកលំនៅដ្ឋាន នៅតែមានតម្លៃខ្ពស់នៅតាមបណ្តាទីក្រុងនានាន ស្ថិតក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដោយក្នុងនោះតម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង នៅតែរក្សាបានដំណែងមានតម្លៃលំនៅដ្ឋានខ្ពស់បំផុត ពោលគឺឈរនៅលំដាប់លេខរៀងទី១ក្នុងំណោមទីក្រុងផ្សេងទៀត។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ Wealth Report របស់ក្រុមហ៊ុនJulius Baer ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ថា តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុងមានតម្លៃរហូតដល់៥៤,៣០៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពោលកើនឡើង៥.២៦ ភាគរយបើធៀបនឹងឆ្នាំកន្លងទៅ។
ចំណែកតំលៃលំនៅដ្ឋានអចលនទ្រព្យ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនវិញ ហាក់មានការធ្លាក់ចុះបន្តិចពោល គឺធ្លាក់ចុះប្រហែល១.១៨ភាគរយ បើធៀបនឹងឆ្នាំទៅ ដោយតម្លៃលំនៅដ្ឋានក្នុងទីក្រុងនេះស្ថិតក្នុងតម្លៃ៤០.៨៧៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ទីក្រុងសឹង្ហបុរី ឈរនៅលំដាប់លេខរៀងទី៣ ដែលតម្លៃលំនៅដ្ឋានមានចំនួន២៦,៥២៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលគឺកើនឡើង៦.៨៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។
ទីក្រុងសៀងហៃ ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី៤ ដែលមានតម្លៃ លំនៅដ្ឋានមានចំនួន២៥,៤៤២ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលកើនឡើង១៩.០៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកទីក្រុង តៃប៉ិ កោះតៃវ៉ាន់វិញ តំលៃអចលនទ្រព្យលំនៅដ្ឋានមានតម្លៃ ២២.៨១៧ ដុល្លារ ក្នុងមួយម៉ែត្រការ៉ ពោលគឺ៥.២៤ ភាគរយ ដែលធ្វើអោយទីក្រុងនេះ ឈរនៅលេខរៀងទី៥ នៅក្នុងតំបន់អាស៊ី។
រីឯទីក្រុងសេអ៊ូល ប៉ុមបៃ បាងកក ហ្សាកាតា មានីល និងកូឡាឡាំពួ បានឈរនៅលើកំពូលតារាងលំដាប់ទី១១៕