ដោយ : វុត្ថា
ភ្នំពេញ : មហាយក្សចិនកំពុងបន្តភាពអស្ចារ្យរបស់ខ្លួន តាមរយៈការសាងសង់អាគារកប់ពពក និងខ្ពស់លំដាប់ទី១នៅប្រទេសរបស់ខ្លួន និងខ្ពស់ជាប់លំដាប់ទី២នៅក្នុងពិភពលោក ជាអ្វីដែលមហាយក្សនេះកំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ទៅកាន់ពិភពលោក ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១នៅពេលអនាគត។
មជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកនេះ មានឈ្មោះ Shimao Shenzhen- Hong Kong International Centre ។ អគារខ្ពស់កប់ពពកនេះ មានកំពស់ប្រមាណជា ២,១៩១ ហ្វីតដែលស្មើរជិត ៧០០ ម៉ែត្រ ដោយវ៉ាដាច់អគារ Shanghai Tower ។ អគារដ៏អស្ចារ្យនេះ សាងសងនៅក្នុងទីក្រុង Shenzhen។
ទីក្រុងធំៗរបស់មហាយក្សចិនមានអគារខ្ពស់កប់ពពកជាច្រើន មានដូចជា អគារ Pin An Finance Centre ស្ថិតនៅក្នុងទីក្រុង Shenzhen អគារ CTF Finance Centre ស្ថិតនៅក្នុងទីក្រុង Guangzhou និងអគារ China Zun Tower ក្នុងទីក្រុង ប៉េកាំង។
អគារ Shimao Shenzhen-Hong Kong International Centre ត្រូវបានគេចាប់ផ្តើមសាងសង់កាលពីពេលថ្មីនេះ នៅក្នុងទីក្រុង Shenzhen នឹងក្លាយជាអគារខ្ពស់កប់ពពកលំដាប់ទី២ បន្ទាប់ពីសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ ដែលវាជាអាគារខ្ពស់ជាងអគារមួយឈ្មោះ Dubai One Tower ដែលកំពុងស្ថិក្នុងការសាងសង់ដូចគ្នាក្នុងទីក្រុង ឌុបៃ។
អគារដ៏អស្ចារ្យនេះជាកម្មសិទ្ធ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shimao Group ដែលបានវិនិយោគក្នុងទីក្នុងទំហំទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លារអាមេរិក។
អគារខ្ពស់កប់ពពកនេះ នឹងប្រើប្រាស់ចម្រុះដូចជា អាផាតម៉ិន សណ្ឋាគារ មជ្ឈមណ្ឌលផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលបង្កើតថ្មីក្នុងទីក្រុង Shenzhen៕