ដោយវុត្ថា
ភ្នំពេញ: លោក ច្រឹក សុខនីម អគ្គនាយក្រុមហ៊ុន Century 21 Mekong ដែលទើបជាប់ជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានផ្តល់យោបល់ដល់អ្នកចង់រកស៊ីវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្តគឺទិញនៅតាមជាយក្រុងភ្នំពេញ។
លោកបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូលកំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិចគឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយប្រជាពលរដ្ឋនៅទីនោះកំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។






