ការវិនិយោគលើការសាងសង់ផ្ទះត្រចៀកកាំ កំពុងទាក់ទាញ ការចាប់អារម្មណ៍

0

  ដោយៈ សុផារី

       ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំងពីជំងឺកូវីត១៩បានយាយី មិនទាន់ចប់សព្វគ្រប់ផង សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចូលមកដល់ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកនាការធ្លាក់ចុះ បូករួមទាំងសេដ្ឋកិច្ចនៅក្នុងស្រុកខ្មែរផងដែរ មានអាជីវកម្មខ្លះក៏ទប់ទល់បាន អាជីវកម្មខ្លះទៀតក៏ធ្លាក់ដល់ចំណុចសូន្យ។

អ្នកជំនាញផ្នែកអាជីវកម្មបានលើកទឹកចិត្តថា “យើងមិនត្រូវអស់សង្ឃឹ​មទេ តស៊ូឡើង។ ឯបញ្ហាជំពាក់ឆ្វាក់ឆ្វិន អ្នកណាក៏មាន យើងក៏ជំពាក់គេក៏ជំពាក់ លំបាកដូចតែគ្នាហ្នឹង តែយើងត្រូវតែអត់ធ្មត់ តស៊ូឡើង គង់តែរួចផុត ពីការលំបាកនោះទេ”។ អ្នកជំនាញដដែលបានបន្តថា “មុខរបរចាស់ធ្វើទៅមិនរួច ត្រូវតែប្តូរចេញ  រករបរថ្មីមកជំនួសទើបបាន។ មិនប្រាកដថាមុខរបរសព្វថ្ងៃសុទ្ធតែ អវិជ្ជមានទាំងអស់នោះទេ”។

បើរបរណាធ្វើទៅហើយ ឧទាហរណ៍ មានទីផ្សារ ឬទីផ្សារមិនពិតប្រាកដងាយនឹងជួបហានិភ័យណាស់។ បើរបរណាយូរអង្វែង មិនងាយនឹងសាប ចាំបងប្អូនធ្វើ។

លោកចែស សាក់អ្នកឯកទេសសាងសង់ផ្ទះត្រចៀកកាំ បានមានប្រ​សា​សន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា លោកមើលឃើញមុខរបរមួយ មិនទាន់ចង្អៀតទេបងប្អូន គឺការចិញ្ចឹមស​​​ត្វត្រចៀកកាំ ពីព្រោះសំបុកសត្វត្រចៀកកាំ មានតម្លៃថ្លៃណាស់ ដោយ១គីឡូក្រាម សំបុកស្អាត ថ្លៃរហូតដល់ទៅ២០០០ដុល្លារ។ រីឯសំបុកមិនស្អាត ហៅថាសំបុកអួ ក៏ថ្លៃ៧៥០ដុល្លារក្នុងមួយគីឡូក្រាមផងដែរ”។

លោកបន្តថា អ្នកមានអាជីពចិញ្ចឹមសត្វត្រចៀកកាំ ទំហំផ្ទះ១០០០ម៉ែត្រការ៉េ គឺស្មើ១០ម៉ែត្រ គុណនឹង២០ម៉ែត្រ កំពស់៥ជាន់ រយៈពេលគាត់ទទួលផលបាន៥០ ទៅ៦០គីឡូក្រាម ក្នុងមួយខែជាមធ្យម”។ លោកបន្តថា ចំនួននេះគឺច្រើនសម្បើមណាស់ បើប្រៀបធៀបទៅនឹងរបរសព្វថ្ងៃនេះ គឺគ្មានមុខរបរណាប្រៀបធៀបបានទេ”។

រីឯការចំណាយដើមទុននោះក៏មិនតិចដែរ ដោយទំហំផ្ទះ១០០០ ម៉ែត្រការ៉េ ចំណាយដើមទុនរហូតដល់២២ម៉ឺនដុល្លារ។

នៅពេលសួរថា ហេតុអ្វីសំណង់អាគារផ្ទះត្រចៀកកាំ ត្រូវចំណាយច្រើនម្ល៉េះ? លោកចែស សាក់បានពន្យល់ថា ដោយសារតែអាគារនេះសាងសង់ពីបេតុងមានលក្ខណៈរឹងមាំ ដូចសណ្ឋាគារអញ្ចឹង ឯចំពោះអាយុកាល គឺរាប់រយឆ្នាំឯណោះ។

សត្វត្រចៀកកាំគឺជាបក្សីម្យ៉ាង ដែលធននឹងជំងឺ មិនងាយនឹងឆ្លងនឹងជំងឺទេ  ពីព្រោះសត្វនេះចេញពីសំបុកទៅរកស៊ី មិនចេះទំនេររយៈពេល១២ម៉ោង។ លុះត្រាចូលដេក ទើបវាទុំ។ ដូច្នេះហើយបានជាអ្នកចិញ្ចឹមសត្វត្រចៀកកាំ មិនដែលមានហានិភ័យអ្វីទៅលើសត្វមានជំងឺ ឬមួយក៏សត្វស្លាប់ដែរ។

នៅលើពិភពលោកនេះ ប្រភេទសត្វត្រចៀកកាំយកទឹកមាត់ មានតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្មានប្រទេសប៉ុណ្ណោះ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសកម្ពុជាមានតិចតួច។ ឯប្រទេសចិនវិញមានតែតិចតួចប៉ុណ្ណោះ។

ប្រសិនបើប្រទេសចិនចិញ្ចឹមបាននោះ ប្រទេសកម្ពុជាយើងគ្មានឱកាសនោះទេ។ ចំនួនផ្ទះសត្វនៅប្រទេសម៉ាឡេស៊ី មាន៣០ម៉ឺនផ្ទះ គឺចង្អៀតហើយ។ ឯនៅប្រទេសថៃមានចំនួន២៦ម៉ឺន។ វៀតណាមក៏២៦ម៉ឺនដែរ ចំណែកនៅខ្មែរយើងទើបតែបាន៣ពាន់ផ្ទះទេ គឺមានតិចណាស់ ទើបតែ១% បើធៀបទៅនឹងជិតខាងយើង។

អ្នកជំនាញសាងសង់ផ្ទះត្រចៀកកាំគឺមានច្រើន ហើយលោកក៏បានសា​កសួរព័ត៌មានច្រើនហើយដែរ។

អ្នកមានបំណងចង់សាងសង់ផ្ទះត្រចៀកកាំ អាចទាក់ទងលោកចែស សាក់ ដែលហ្វេសប៊ុកគាត់មានឈ្មោះ CHES SAK BIRD NEST HOUSE លេខគាត់ 077 27 27 27, 068 809 999, 095 488 885៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here