បុរី​ប៉េង ហួត បញ្ចុះតម្លៃ​ពិសេស​រហូតដល់៣ភាគរយ​លើ​គំរោង​ចំនួន៦ព្រម​គ្នា

0

ដោយ រតនៈ

ភ្នំពេញ៖ បុរី​ប៉េង ហួត​បានប្រកាស​បញ្ចុះតម្លៃ​ពិសេស​រហូតដល់៣ភាគរយ សម្រាប់​គម្រោង​ថ្មី ដឹ​ស្តា មុនី​រ៉ា​ហ៍ និង៥ គម្រោង​ផ្សេងទៀត​ព្រម​គ្នា ផុតកំណត់​ត្រឹម​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ​នេះហើយ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​ពី​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៩ ធ្នូ​នេះ​ថា ចាប់ពី​ថ្ងៃ​ដែលមាន​ការបញ្ចុះ​តម្លៃ​ពិសេស រហូតមកដល់​ពេលនេះ អតិថិជន​បាន​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន និង​ជាវ​លំនៅដ្ឋាន​យ៉ាងច្រើន​កុះករ នេះ​សបញ្ជាក់​អោយឃើញថា​បុរី​ប៉េង ហួត ពិតជា​ទទួល​បានការ​ជឿជាក់​ពី​អតិថិជន ទៅលើ​គុណភាព​សំណង់ សោភ័ណភាព និង​ភាព​ច្នៃប្រឌិត​ឈានមុខ​គេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ។ ហើយ​ជាពិសេស​ជាងនេះទៅទៀត គម្រោង​ថ្មី ដឹ​ស្តា មុនី​រ៉ា​ហ៍ ក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ថា​ជា​គម្រោង ដែល​សាក​សម​បំផុត​ក្នុង​ការរស់នៅ​ថែម​ទៀតផង។

ដឹ​ស្តា​មុនី​រ៉ា​ហ៍ ជា​គម្រោង​ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ចំងាយ500ម៉ែត្រ ពី​សាលា​កសិកម្ម​ព្រែកលាប លាតសន្ធឹង​លើ​ផ្ទៃដី៨ហិច​តា នៅលើ​ទីតាំង​ភូមិសាស្ត្រ​ល្អ និង អាកាសធាតុ​អំណោយផល អម​ទៅដោយ​ទន្លេ​សងខាង ដែល​ធ្វើអោយ​ការរស់នៅ ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​បែប​ធម្មជាតិ។

សេចក្តីប្រកាស​ព៌​ត​មាន​ដដែល​បាន​បន្តថា ចំពោះ​គម្រោង​ទាំង៦ខាងលើ សុទ្ធសឹងតែ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិត ក្នុង​តំបន់​ដែលមាន​សក្តានុពល​ដោយឡែក​ពីគ្នា ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំ​ទូលាយ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​អគ្គិសនី សួនច្បារ​បៃតង សួន​កំសាន្ដ ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក ធានាបាន​នូវ​ការទទួលយក​បទ​ពិ​សោ​ធ៏​រស់នៅ​ល្អឥតខ្ចោះ លើសពី​រំពឹងទុក។

ចំណែកឯ​លំនៅដ្ឋាន​ក្នុង​គម្រោង​ទាំង៦ខាងលើ​វិញ ជា​លំនៅដ្ឋាន​ប្រណីត និង​រួមបញ្ចូល​នូវ​រចនាបថ​បរទេស និង​រចនាបថ​ខ្មែរ ដោយ​ឈរលើ​គុណភាព​រឹងមាំ​នៃ​សំណង់ រចនាបថ​ទាន់សម័យ​សោ​ភណ្ឌ​ភាព។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: sale@penghuoth.com ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោក អ្នក​រៀងរាល់​ម៉ោង​ធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here