ខេត្តពោធិសាត់នឹងមានផ្សារទំនើបជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ: ជាដំណឹងរីករាយមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងពោធិសាត់ ដោយផ្សារទំនើបដំបូងគេ នៅក្រុងនៃខេត្តភូមិភាគពាយ័ព្យនេះ នឹងបើកដំណើរការនៅពាក់ក ណ្តាល​ឆ្នាំ២០១៩ខាងមុខនេះហើយ។

លោកឧកញ៉ាភួ ពុយអ្នកវិនិយោគបុរីដំបូងគេនៅក្រុងពោធិសាត់ និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិសាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៩ ធ្នូកន្ល​ងមកថា បច្ចុប្បន្នផ្សារនេះសាងសង់ជិតរួចរាល់ហើយ និងកំពុងចាប់ផ្តើមរៀបចំរចនាផ្សារនេះឲ្យមានភាពទាក់ទាញ។ លោកបន្តថា ផ្សារនេះនឹងមានរោងភាពយន្តទំនើប មានលក់​សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ជាដើម។

លោកបន្តថា “យើងរំពឹងថាផ្សារនេះ នឹងអាចបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២២០១៩ខាងមុខ ខណៈការសាងសង់ជិតបញ្ចប់ តែការជួលស្តង់ក្នុងផ្សារនេះមិនទាន់បើកឲ្យអតិថិជនជួលនៅឡើយទេ”។លោកបន្តថា “បុរីក្នុងទីក្រុងនេះសាងសង់និងលក់បាទទួលជោគជ័យ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋ ដោយរហូតមកទល់ពេលនេះយើងសាងសង់បានប្រមាណ៣០០ល្វែងហើយ”។

លោកឧកញ៉ាភួ ពុយបានបន្តថា ជាមួយគ្នានេះលោកក៏បាននិងកំពុងរៀបចំគិតគូរទីកន្លែងលក់បន្លែ ផ្លែឈើ ត្រីសាច់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលក់ដោយឥតគិតថ្លៃក្នុងរយៈពេលណាមួយផងដែរ។

លោកបានសម្តែងសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋនៅក្រុងពោធិសាត់ ក៏ដូចជារស់នៅ​តាមបណ្តាស្រុកនានាក្នុងខេត្តនេះ ភាគច្រើនពួកគាត់មានជីវភាពធូរធារ ធៀបនឹងខេត្តដទៃទៀត ដែលនេះជាមូលហេតុធ្វើឲ្យលោកសម្រេចចិត្តវិនិយោគនៅក្នុងទីក្រុងនេះ។ ជា​មួយនេះ ក្រុងពោធិសាត់មានតែផ្សារមួយប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាករកកន្លែង​លក់ដូរ ហេតុនេះផ្សារនេះនឹងជួយរំលែកនូវភាពណាន់ណាប់តាន់តាប់ ដែលផ្សាររបស់ក្រុងពោធិសាត់កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។

អភិបាលខេត្តពោធិសាត់លោកម៉ៅ ធរនិន្ទធ្លាប់បានមានប្រសាសន៍ស្វាគមន៍គំរោងវិនិយោគនេះ ដោយលោកបានលោកឡើងពីសក្តានុពលរបស់ខេត្ត ពិសេសប្រឡាយទឹកដែលជាអំណោយរបស់សម្តេចតេជោ បានជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរ។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោបាននិងកំពុងគិតគូពីសុខទុក្ខ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here