ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញគោលការណ៍ណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមជនប ត្រូវអនុវត្តគោលការណ៍សំខាន់ៗចំនួន៩ចំណុច ដើម្បីទប់ទល់និងការប្រែប្រួលអាកាសធាតុ និងការពារបានគ្រោះមហន្តរធម្មជាតិដែលកើតឡើងជាយថហេតុ។

-->
យោងតាមគោលការណ៍ណែនាំស្តីពី លំនៅដ្ឋានធន់ឬបន្សុំានិងខ្យល់ព្យុះ ខ្យល់ក ន្ត្រាក់ និងគ្រោះទឹកជំនន់សម្រាប់លំនៅដ្ឋានបែបរចនាបទខ្មែរ ដែលក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុនរបស់នាថ្ងៃទី២០ ខែធ្នូនេះបានឲ្យដឹងថា គោលការណ៍៩ចំណុចស្តីពីការសាងសង់នេះ រួមមានទី ១ការពង្រឹងគ្រឹះក្នុងដី ទី២ ការពង្រឹងជើងតាង កសសរ និងសសរ ទី៣ ការពង្រឹងកម្រាលជាមួយនឹងគ្រឿងបង្គុំកម្រាល ទី៤ ការពង្រឹងជញ្ជាំងជាមួយនឹងគ្រឿងបង្គុំជញ្ជាំង ទី៥ ពង្រឹងដំបូលជាមួយនឹងគ្រឿងបង្គុំដំបូល ទី៦ សម្ភារៈដែលត្រូវជ្រើសរើសយកមកសាងសង់ ទី៧ សិក្សាពីទិសខ្យល់ ឬចរន្តខ្សល់ចេញចូលក្នុងផ្ទះ និងតួផ្ទះ ទី៨ ការដាំដើមឈើកម្ពស់ដើមឈើ និងគម្លាតពីដើមឈើមកតួផ្ទះនិងទិសខ្យល់ល្បឿនខ្យល់ច្បាស់លាស់ និងទី៩ ស្ថានភាពទឹកជំនន់ និងបរិស្ថានជុំវិញ។

ការជំរុញឲ្យមានការសាងសង់លំនៅដ្ឋាន តាមគោលការណ៍ក្រសួងនាពេលនេះបានធ្វើឡើង ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជា បានជួបបញ្ហាការប្រែប្រួលអាកាសធាតុជាប់ៗគ្នា ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ដែលបណ្តាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន បានបាក់ដួលរំលំជាច្រើនខ្នង ដោយសារផ្ទះទាំងនោះ មិនបានសាងសង់តតាមគោលការណ៍បទដ្ឋានស្តង់ដាបច្ចេសត្រឹមត្រូវ។
នេះគឺជាលើកទី១ហើយដែល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញគោលការណ៍សង់លំនៅដ្ឋាន ដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ឲ្យប្រជាពលរដ្ឋបានដឹងនិងឲ្យអនុវត្តន៍តាមគោលការណ៍នេះ៕