ដោយ វុត្ថា
ភ្នំពេញ៖ មហាយក្សចិនពិតជាមិនស្កប់ចិត្ត ចំពោះការអភិវឌ្ឍន៍អគារខ្ពស់កប់ពពកនៅក្នុងប្រទេសខ្លួន និងតំបន់អាស៊ីឡើយ ដោយប្រទេសនេះកាលពីពេលថ្មីនេះ បានចុះហត្ថលេខាបោះទុនវិនិយោគ សាងសង់អគារខ្ពស់កប់ពពកកំពស់៣២០ម៉ែត្រ ដែលមានឈ្មោះថា Pinnacle Towers ក្នុងប្រទេសតំបន់អាហ្វ្រិក ស្របតាមគោលនយោបាយ ផ្លូវមួយ និងខ្សែក្រវ៉ាត់មួយ របស់ប្រធានាធិបតី ស៊ី ស៊ីភីង។
ក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិនដ៏ធំ បានឈ្នះការដេញថ្លៃក្នុងសាងសង់អគារខ្ពស់កប់ពពកនេះ ក្នុងទីក្រុងNairobi ប្រទេសកេនយ៉ា ក្នុងចំណោមក្រុមហ៊ុអភិវឌ្ឍន៍អចលនទ្រព្យល្បីៗចំនួន១០នៅលើពិភពលោក។ នេះបើតាមការចុះផ្សារដោយ Global Construction Review។
អគារនេះ គឺជាអគារខ្ពស់កប់កពពក់មួយ ក្នុងចំណោមអគារផ្សេងទៀតក្នុងប្រទេសអាហ្វ្រិក ដែលខ្ពស់ជាងអគារCarlton Centre ដែលមានកំពស់ត្រឹមតែ២២៣ ម៉ែត្រស្ថិតនៅក្នុងទីក្រុងJohannesburg និង អគារ Britam Tower ដែលមានកំពស់២០០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Nairobi ។
ការសាងសង់អគារ Pinnacle Towers ដ៏ខ្ពស់នេះ គ្រោងនឹងបញ្ចប់សាងសងរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ។
អគារ Pinnacle Towers សាងសង់ឡើងសម្រាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរួមមាន ជាការិយាល័យ សណ្ឋាគារ អាផាតម៉ិនទំនើប២០០យូនីត ផ្សារទំនើប និងជាកន្លែងទស្សនាទេសភាពប្រទេស Kenya។
ប្រធានាធិបតីប្រទេស Kenya លោក Uhuru Kenyatta បានថ្លែងនៅក្នុងពិធីបញ្ចុះបថមសិលា សាងសង់អាគារកប់ពពកនេះកាលពីពេលថ្មីនេះថា ការសាងសងស់អគារនេះ ដោយសារគេមានជំនឿចិត្ត លើកគោលនយោបាយកំណែទំម្រង់របស់ប្រទេស Kenya ដើម្បីទាក់ទាញ និងប្រកួតប្រជែងវិស័យទេសចរណ៍ និងជាមូលដ្ឋានគ្រឹះសម្រាប់ទាក់ទាញវិនិយោគិន៕