ដំណឹង​រីករាយ! ស្ពាន​ជ្រោយចង្វារ​បញ្ចប់​ការសាងសង់​ជិត ១០០ភាគរយ​ហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹងថា ការជួសជុល​ស្ពាន​ជ្រោយចង្វារ​បានបញ្ចប់​ជិត១០០ភាគរយ​ហើយ ខណៈ​ក្រសួង​កំពុង​រក​ពេលវេលា​សមស្រប​ដើម្បី​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន លោក​ឈឹម ផល្លា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ​ថា រហូតមកដល់​ពេលនេះ ការជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់ សម្រេចបាន​ជិត​បាន១០០ភាគរយ​ហើយ ដែល​គម្រោង​នេះ ដែល​គម្រោង​ផែនការ​នេះ​ត្រូវ​បញ្ចប់​មុន​ការកំណត់។ លោក​បន្ថែមថា គម្រោង​នេះ នឹង​បញ្ចប់​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ក្រសួង​សាធារណការ នឹង​រក​ពេលវេលា​សមស្រប​មួយ ដើម្បី កំណត់​ពី​ពេលវេលា​បើក​ឱ្យ​ដំណើរការ​ស្ពាន​ជ្រោ​ចង្វា​ចាស់​នេះ​ឡើងវិញ ជាមួយនឹង​ម្ចាស់ជំនួយ គឺ JICA ។

លោក​បន្តថា ក្រសួង និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) នឹង​ពិភាក្សាគ្នា ដើម្បី​កំណត់​ថ្ងៃ​ដើម្បី​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ។ លោក​បន្តទៀតថា “តាម​គំរោង​ស្ពាន​នេះ​នឹង​បញ្ចប់​ការជួសជុល​នៅ​ខែ៨ឬ​ខែ៩ឆ្នាំ២០១៩ នៃ​បើតាម​ផែនការ​កំណត់ ប៉ុន្តែ​ការជួសជុល​បាន​លឿន​ជាង​ពេល​កំណត់ ហេតុនេះ​ទើប​ក្រសួង​គ្រោង​នឹង​បើក​ឱ្យ​ដំណើរ​មុន​បែបនេះ។

ស្ពាន​នេះ​បាន​ស្ថាបនា​នៅ​ឆ្នាំ១៩៦៣ និង​បញ្ចប់​នៅ១៩៦៤ និង​ត្រូវបាន​កាត់ផ្តាច់​ដោយ​សង្គ្រាម​នៅ​ឆ្នាំ១៩៧២ ហើយ​ត្រូវ​ត​ភ្ជាប់​វិញ​នៅ​ឆ្នាំ១៩៩៣ និង​បាន​បើក​ដំណើរការ ហើយ​ត្រូវបាន​ជួសជុល​ឡើងវិញ​ចាប់ពី​អំឡុង​ខែតុលា ឆ្នាំ២០១៧ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here