ដោយ គង់ សូរិយា
សៀមរាប៖ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃដីធ្លីនៅក្រុងសៀមរាបបានកើន ឡើងតិចតួច ធៀបនឹងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត ដោយសារតម្លៃដីក្នុងក្រុងសៀមរាបបានកើនខ្ពស់រួចទៅហើយ។

ដោយ គង់ សូរិយា
សៀមរាប៖ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃដីធ្លីនៅក្រុងសៀមរាបបានកើន ឡើងតិចតួច ធៀបនឹងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត ដោយសារតម្លៃដីក្នុងក្រុងសៀមរាបបានកើនខ្ពស់រួចទៅហើយ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Key Real Estate បានឲ្យដឹងនៅដើមសប្តាហ៍នេះថា តម្លៃដីនៅក្នុងក្រុងសៀមរាប មានតម្លៃចាប់ពី ១០០ដុល្លារទៅដល់ ៥៥០០ ក្នុង១ម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាប កាលពីឆ្នាំមុនមិនបានកើនច្រើនទេ ព្រោះខេត្តសៀមរាបជាកន្លែង ដែលមានការអភិវឌ្ឍ និងដីមានតម្លៃកើនខ្ពស់ជាយូរមកហើយ។
ការសិក្សាដដែលបានឲ្យដឹងផងដែរថា ឆ្នាំ២០១៨ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាបកើនឡើងចន្លោះពី ៥ ទៅ១០ភាគរយតែប៉ុណ្ណោះ ខុសពីខេត្តព្រះសីហនុ ដែលដីបានកើនឡើងយ៉ាងខ្ពស់ ដោយសារទីនោះជាតំបន់អភិវឌ្ឍន៍ថ្មី និងមានភ្ញៀវជនជាតិចិនជាច្រើនទៅសម្រាកកម្សាន្ត។
ជាមួយគ្នានេះ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏សម្រេចបានកំនើនល្អប្រសើរផងដែរ ដោយយោងតាមរបាយការណ៍បញ្ចប់នៃឆ្នាំ២០១៨បានបង្ហាញថា រមណីយដ្ឋានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥៩ លាននាក់កើនឡើង ៥,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដោយរកប្រាក់ចំណូលបានជាង ១១៦,៦៤ លានដុល្លារ កើន ៨ ភាគរយ។
លោក ចៅ សេងថៃ អគ្គនាយកក្រុមហ៊ុន Goal Property Service Co., Ltd. បានមានប្រសាសន៍ឲ្យដឹងថា តម្លៃដីធ្លីក្នុងក្រុងសៀមរាប និងបណ្តាតំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងបានកើនឡើងខ្លាំង ដោយសារគំរោងវិនិយោគជាច្រើនបានចាប់ផ្តើម ហើយលំហូរវិនិយោ គចិន អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិដទៃទៀតបានចូលមកកាន់តែច្រើនធៀបនឹងបណ្តាប៉ុន្មានឆ្នាំមុន។

លោកបន្តថា ការមកដល់នៃផ្សារ MAKRO ការសាងសង់ព្រលានយន្តហោះអន្តរជាតិនៅស្រុកសូទ្រនិគម និងគំរោងធំៗដទៃទៀតនឹងធ្វើឲ្យខេត្តសៀមរាប កាន់តែរីកចម្រើននាពេលអនាគត។
លោកបន្តថា “វាដល់ពេលដែលវិស័យអចលនទ្រព្យផ្ទុះនៅក្រុងសៀមរាបហើយ វាជាខេត្តលែងពឹងផ្អែកតែវិស័យទេសចរណ៍តែមួយមុខហើយ”៕