ដោយវុត្ថា
ខេត្តកំពត: លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាននឹងកំពុងភិក្សាជាមួយប្រតិភូវិនិយោគិនចិន លើគម្រោងសាងសង់រថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត នៅសាលប្រជុំសាលាខេត្តកំពត។

នៅក្នុងជំនួបពិភាក្សាការងារងជាមួយប្រតិភូវិនិយោគិនចិន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ លោកជាវ តាយ បានបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្តកំពត ពិសេសធនធានធម្មជាតិ រ៉ែធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធគមនោគមន៍ទាំងផ្លូវទឹក/ផ្លូវគោក ផ្លូវរថភ្លើង កំពង់ផែ មានភូមិសាស្ត្រជាប់ជាមួយខេត្តព្រះសីហនុ និងប្រទេសវៀតណាម ដែលសុទ្ធតែជាបរិស្ថានល្អអំណោយផលដល់ការវិនិយោគ។
លោកតំណាងប្រតិភូវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈពិសេសរបស់ខេត្តកំពត និងមានគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។








