រដ្ឋាភិបាលចិនបង្កើនការវិនិយោគលើផ្លូវដែកល្បឿនលឿននៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យពីក្រុមហ៊ុន China Railway Co បានបង្ហាញកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ការវិនិយោគទ្រព្យសកម្មថេរនៅក្នុងប្រព័ន្ធផ្លូវដែករបស់ប្រទេសចិនបានឈានដល់១១៣,៥៥ពាន់លានយ័ន(១៦,៥៣ពាន់លានដុល្លារ) ដែលជាការកើនឡើង៦,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក ក្រុមហ៊ុន China Railway បាននឹងកំពុងលើកកម្ពស់ការសាងសង់ដែលមានគុណភាពខ្ពស់នៃបណ្តាញផ្លូវដែករបស់ប្រទេសនេះ ដោយផ្តោតលើគម្រោងសំខាន់ៗចំនួន១០២គម្រោង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅកាន់កាសែត Global Times ដោយក្រុមហ៊ុន China Railway ។

នៅក្នុងត្រីមាសទីមួយ គម្រោងផ្លូវដែកសំខាន់ៗជាច្រើនបានសំរេចជោគជ័យ ដោយផ្លូវដែកល្បឿនលឿនរួមមាន Guiyang-Nanning Fuzhou-Xiamen និង Guangzhou-Shantou បានបញ្ចប់ការដាក់ពង្រាយផ្លូវដែក។

ក្រុមហ៊ុន China Railway ក៏បានធ្វើការរួមគ្នាជាមួយរដ្ឋបាលក្នុងតំបន់ និងសហគ្រាសនានាដើម្បីពន្លឿនការសាងសង់ប្រព័ន្ធដឹកជញ្ជូនដែលតភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនផ្សេងៗ និងផ្លូវពិសេស។

នៅក្នុងត្រីមាសទីមួយ មូលដ្ឋានដឹកជញ្ជូនចំនួនពីរនៅទីក្រុង Meizhou និងទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន រួមជាមួយនឹងផ្លូវចំនួន២២ខ្សែផ្សេងទៀតនៅទូទាំងប្រទេសត្រូវបានបញ្ចប់ការសាងសង់ និងបានដំណើរការពាណិជ្ជកម្ម។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ការវិនិយោគទ្រព្យសកម្មថេរសរុបរបស់ប្រទេសចិននៅក្នុងរយៈពេលពីរខែដំបូងមានចំនួនសរុប៥,៣៦ពាន់ពាន់លានយ័ន ដោយកើនឡើង៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here