ដោយគង់ សូរិយា
ភ្នំពេញ៖ គំរោងលំនៅដ្ឋានប្រណីត និងដីឡូត៍ស្ថិតនៅស្របតាមផ្លូវជាតិលេខ៦អាដែលស្ថិតនៅលើផ្ទៃដីជាង៣០ហិកតា បានប្រកាសលក់កាលពីចុងសប្តាហ៍មុន ជាមួយនឹងការគាំទ្រពីអតិថិជនលើសការំពឹងទុក។
ពិធីសម្ពោធលក់គំរោងនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ មកតាកន្លងមកនេះដោយបានប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវជាច្រើនរយនាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។
លោកសួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា “នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុនអាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម”។
ដោយឡែកចំពោះគម្រោងដំបូង “អាម៉ូរី៧មករា” លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួន ស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។
គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។
កាលពីថ្ងៃទី១៩មករាកន្លងមក គម្រោងនឹងធ្វើការលក់ជាដំណាក់កាល ដែលតំណាក់ទី១ របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើស ដូចជា៖ ជម្រើសទី១ ដីទំហ៊ំ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។
ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្រប ជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ ដោយគ្មានការប្រាក់រហូតដល់រយះពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនបានលក់អស់ប្រមាណ៥០%លើសពីការរំពឹងទុក។ អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយរីករាយ ដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូតិ៍ថែមដី១ឡូតិ៍។
អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុង ទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។ល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក ទូរសព្ទ៖ 089 999 996៕