ក្រុមហ៊ុន​ចិន​គ្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ពី​ភ្នំពេញ​ទៅ​ហុងកុង

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​គ្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ពី​ភ្នំពេញ​ទៅ​ហុងកុង ដើម្បី​ជំរុញ​និង​លើក​កម្ពុ​ស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​កម្ពុជា​អោយ​កាន់​តែមាន​គុណភាព និង​ល្បឿន​លឿន​ជាង​មុន ស្រប​ទៅលើ​នយោបាយ​បើកចំហរ​របស់​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្វាគមន៍​អ្នកវិនិយោគ​បរទេស​ទាំងអស់​ក្នុងការ​មក​បណ្តាក់ទុន​កសាង​និង​អភិវឌ្ឍន៍​ប្រទេស។

លោក ស៊ូ ស៊ី​វេ (Xu Siwei) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន​នៅក្នុង​ជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង​នា​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០១៩នេះ​ឲ្យ ដឹងថា ក្រុមហ៊ុន​លោក​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ដែល​ធ្វើអោយ​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ទន្ទឹមនឹង​នេះដែរ គឺ​ប្រទេស​ចិន​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ទ្វេភាគី​ល្អ ដូចជា​បងប្អូន​ទៀតផង។ ក្រុមហ៊ុន​លោក ក៏មាន​គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ពី​ភ្នំពេញ​ទៅ​ហុងកុង ដើម្បី​ជំរុញ​និង​លើក​កម្ពុ​ស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​កម្ពុជា ឲ្យ​កាន់​តែមាន​គុណភាព និង​ល្បឿន​លឿន​ជាង​មុន។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សម្តែង​ក្តីសប្បាយ​រីករាយ ចំពោះ​ក្រុមហ៊ុន​ចិន​ដែលមាន​ជំនឿ​ទុកចិត្ត​លើ​កម្ពុជា ហើយ​បានសម្រេច​ទៅ​វិនិយោគ​នៅ​ទីនោះ។ សម្តេច​តេ​ជោ ក៏បាន​ឯកភាព​ទៅ និង​ការស្នើសុំ​ខាងលើ ព្រោះថា​កម្ពុជា​ទើបតែ​មាន​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​តែមួយ​ខ្សែ​តែប៉ុណ្ណោះ។ កម្ពុជា​ត្រូវការ​ក្រុមហ៊ុន​វិនិយោគ​ច្រើន​ថែមទៀត​លើ​វិស័យ​បច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here