បទប្បញ្ញត្តិច្បាប់បរធនបាលកិច្ចកំពុងទាក់ទាញលំហូរមូលនិធិរយៈពេលវែងជាច្រើនចូលមកកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមអ្នកជំនាញខាងឧស្សាហកម្មមួយរូបបានឱ្យដឹងថា ការបំផុសគំនិតរបស់រដ្ឋាភិបាលនៅពីក្រោយការបង្កើតច្បាប់ Trust គឺមានគោលដៅទាក់ទាញការវិនិយោគរយៈពេលវែងមកក្នុងប្រទេសកម្ពុជា។

លោក ឡោ វិចិត្រ អនុប្រធាននៃសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍នៅខាងក្រៅសិក្ខាសាលាមួយក្រោមចំណងជើងថា “បទប្បញ្ញត្តិនៃបរធនបាលកិច្ចនៅកម្ពុជា” ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Rosewood។

លោកបន្តថា “វិស័យបរធនបាលកិច្ច Trust គឺផ្តោតជាសំខាន់លើក្រុមវិនិយោគិនរយៈពេលវែង ព្រោះវានៅតែជាគោលបំណងមូលដ្ឋាននៃច្បាប់ Trust ដែលមិនត្រូវបានប្រកាសឱ្យប្រើប្រាស់ជាពិសេសសម្រាប់ប្រាក់ចំណេញរយៈពេលខ្លី។  វាត្រូវបានអនុម័តសម្រាប់បង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពហិរញ្ញវត្ថុកម្ពុជា”។

លោកបញ្ជាក់ថា “ការបំផុសគំនិតជាមូលដ្ឋានក្នុងការអនុម័តច្បាប់គឺដើម្បីទាក់ទាញអ្នកវិនិយោគរយៈពេលវែងឱ្យចូលមកក្នុងប្រទេសកម្ពុជា ព្រោះអ្នកវិនិយោគរយៈពេលវែងអាចធានាបាននូវស្ថិរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាតាមរយៈបណ្តាញផ្លូវច្បាប់ និងផ្លូវការតែប៉ុណ្ណោះ”។

លោក ឡោ វិចិត្រ បានអះអាងទៀតថា “ប្រទេសកម្ពុជាកំពុងចាប់ផ្តើមដំណើរនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏អស្ចារ្យ ហើយនេះតម្រូវឱ្យមានលំហូរនៃមូលនិធិដែលមិនមានការរំខានក្នុងទម្រង់នៃការវិនិយោគរយៈពេលវែង។ លំហូរមូលធនរយៈពេលវែងមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសណាមួយ និងដាក់គ្រឹះសម្រាប់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏មានឥទ្ធិពល”។

លោកបានចង្អុលបង្ហាញ ថាច្បាប់បរធនបាលកិច្ចបានជួយដល់កម្ពុជា ក្នុងអំឡុងពេលកូវីដ ហើយក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ វិនិយោគិនចិនជាច្រើនបានចាកចេញពីកម្ពុជា ហើយយើងពិតជាមានចន្លោះប្រហោងក្នុងការវិនិយោគ”។

បន្ថែមលើបញ្ហាជាច្រើន សេដ្ឋកិច្ចជាតិរបស់កម្ពុជាបានធ្លាក់ចុះ៣ភាគរយ។ ពេលដែរនោះហើយ ទើបច្បាប់បរធនបាលកិច្ច Trust ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ បានជួយចាប់ផ្តើមសម្របសម្រួលដល់លំហូរនៃមូលនិធិចូលមកកាន់ប្រទេសកម្ពុជា។

ដោយសង្កត់ធ្ងន់ថាច្បាប់Trust បានបង្ហាញឱ្យឃើញនូវយន្តការដ៏ត្រឹមត្រូវក្នុងការសម្រួលលំហូរនៃមូលនិធិចូលមកកម្ពុជាតាមរយៈបណ្តាញផ្លូវច្បាប់លោក ឡោ វិចិត្រ បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន លំហូរ FDI របស់យើងក្នុងវិស័យសំណង់មានចំនួន៣៣៤លានដុល្លារ ខណៈបទប្បញ្ញត្តិច្បាប់ Trust បានជួយយ៉ាងសម្បើមក្នុងការជំរុញលើកស្ទួយស្ថានភាពវិនិយោគ”។

លោកបានបន្តថា ច្បាប់បរធនបាលកិច្ចក៏មានតួនាទីក្នុងការធ្វើពិពិធកម្ម ភូមិសាស្ត្រ ក្នុងលក្ខខណ្ឌនៃការ វិនិយោគផងដែរ។ លោកពន្យល់ថា “ប្រសិនបើអ្នកមើលឃើញថា មុនពេលបង្កើតវិស័យ Trust ការវិនិយោគភាគច្រើនបានហូរចូលមកពីប្រទេសចិន ហើយក្នុងអំឡុងពេលនៃជំងឺរាតត្បាត ការវិនិយោគទាំងនេះបាននិងកំពុងរីងស្ងួត”។

លោកអះអាងថា “ឥឡូវនេះ ប្រទេសកម្ពុជាកំពុងទទួលបានការវិនិយោគកាន់តែច្រើនឡើងពីទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលី តាមរយៈបណ្តាញផ្លូវច្បាប់”។  នេះជាទិដ្ឋភាពដ៏អស្ចារ្យ បំផុតនៃជោគជ័យផ្នែកសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាមិនធ្លាប់បានឃើញវិស័យបរធនបាលកិច្ច ត្រូវបានបង្កើតឡើងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ហើយលោក ឡោ វិចិត្រ បង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមនេះបានទទួលជោគជ័យ។

លោក ឡោ វិចិត្រអះអាងថាទីផ្សារអចលនទ្រព្យ នឹងទទួលបានផលប្រយោជន៍ពីច្បាប់Trustដំបូងគេមុននឹងចុះ ទៅកាន់វិស័យផ្សេងទៀត។ “ការជ្រៀតចូលនៃវិស័យ Trust នៅក្នុងទីផ្សារអចលនទ្រព្យគឺខ្លាំងមែនទែន ព្រោះវាមិនមានការផ្តល់ឱ្យជនបរទេសទិញដីនៅកម្ពុជានោះទេ”។
លោកបន្តទៀតថា “ប្រសិនបើយើងចង់បង្កើនទិន្នផល ឧស្សាហកម្មនិងសមត្ថភាពរបស់យើងវិស័យបរធនបាលកិច្ចត្រូវតែជ្រៀតចូលក្នុងវិស័យអចលនទ្រព្យបន្ថែមពីដំបូង”។

លោក បានឱ្យដឹងទៀតថា “វិស័យទេសចរណ៍ជាវិស័យមួយផ្សេងទៀត ដែលនឹងទទួលលំហូរវិនិយោគពីបរទេស កាន់តែច្រើននាពេលអនាគត។ វិស័យទេសចរណ៍របស់យើងនឹងមានការរីកចម្រើនបន្ទាប់ពីការបញ្ចប់ដោយ ជោគជ័យនៃព្រិត្តិការណ៍កីឡាស៊ីហ្គេម”។
ដែលយើងបានដឹងរួចទៅហើយថា ប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខនេះ ដូច្នេះរដ្ឋាភិបាលថ្មីនឹងចាប់ផ្តើមបង្កើនការតភ្ជាប់ផ្លូវអាកាសកាន់តែច្រើនជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត។

លោកបន្ថែមទៀតថា “លើសពីនេះកម្ពុជានឹងមានជើងហោះហើរ ត្រង់ទៅកាន់ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និង ជប៉ុន ដែលនឹងបម្រើជាការលើកទឹកចិត្ត ក្នុងការជំរុញវិស័យទេសចរណ៍ ។  ចំណែកម៉ាទ្រីស និងស្ថិតិទេសចរណ៍នឹងមានភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំង ក្នុងការកំណត់អនាគតនៃវិស័យទេសចរណ៍របស់កម្ពុជា ដែលវានឹងក្លាយជាសាក្សីនៃការវិនិយោគជាច្រើនតាមរយៈវិស័យ Trust”

LEAVE A REPLY

Please enter your comment!
Please enter your name here