រដ្ឋបាលក្រុងបាងកកជំរុញឱ្យរដ្ឋាភិបាលថ្មីពិនិត្យលើការកំណត់ យកពន្ធដីធ្លី និងអគារឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អភិបាលក្រុងបាងកក លោក Chadchart Sittipunt កំពុងអំពាវនាវឱ្យរដ្ឋាភិបាលចូលថ្មី ពិនិត្យឡើងវិញនូវច្បាប់ពន្ធលើដី និងអគារថ្មី ខណៈដែលប្រាក់ចំណូលរបស់ទីក្រុងបាងកក បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីអត្រាយកពន្ធថ្មី ត្រូវបានអនុវត្តកាលពីដើមឆ្នាំនេះ។

មុនពេលអនុវត្តអត្រាថ្មីនេះ រដ្ឋបាលក្រុងបាងកក (BMA) បានកំណត់យកអត្រាពន្ធលើដី និងអគារនៅត្រឹម១២,៥% ​​នៃប្រាក់ចំណូ លដែលបង្កើតដោយដីមួយឡូត៍។  ទោះជាយ៉ាងនេះក្តី នៅក្រោមច្បា ប់ថ្មី ពន្ធត្រូវបានគណនា ដោយផ្អែកតែលើតម្លៃនៃដីឡូត៍ប៉ុណ្ណោះ។

ជាលទ្ធផល លោក Chadchart បានលើកឡើងថា ប្រាក់ចំណូ លរបស់ BMA បានធ្លាក់ចុះយ៉ាងខ្លាំង។  ជាឧទាហរណ៍ BMA ធ្លាប់ប្រមូលថវិកាបានប្រហែល៣០០លានបាត ពីម្ចាស់ដីនៅស្រុក Phaya Thai ប៉ុន្តែចាប់តាំងពីអត្រាថ្មីចូលជាធរមាន កាលពីដើមឆ្នាំនេះ ចំនួនទឹកប្រាក់នេះ បានធ្លាក់ចុះមកនៅប្រហែល២០០លានបាត។

លោកបន្តថា ដូច​គ្នា​នេះ​ដែរ ម្ចាស់​ហាង​ទំនិញ​មួយ​នៅ​ស្រុក​ផាយ៉ាថៃ ឥឡូវ​នេះបង់​ពន្ធត្រឹមតែ១,០៨លាន​បាតប៉ុណ្ណោះ ធ្លាក់​ចុះ​ពី១០,៧លាន​បាត ហើយម្ចាស់​អគារ​ការិយាល័យ​ម្នាក់ ​ក្នុង​ស្រុក​ផាយ៉ាថៃឥឡូវ​នេះបង់​ពន្ធ​ដី ​ត្រឹមតែ៣លាន​បាត ខុសផ្ទុយ​ពី១១,៤៩លាន​បាត ព្រោះ​ពន្ធ​ត្រូវ​បាន​គណនា​តែ​លើ​តម្លៃ​ដី មិនមែន​ចំណូល​ពី​ការ​ជួល​ទេ។

លោកបានបន្តដកស្រង់ ឧទាហរណ៍របស់ម្ចាស់ដីម្នាក់ទៀត ដែលធ្លាប់បង់ពន្ធដី និងអគារប្រហែល៤,៣៥លានបាត ប៉ុន្តែត្រូវបានគិតត្រឹមតែ៧៦.៨០០បាតក្នុងឆ្នាំនេះ ដោយសារការផ្លាស់ប្តូររបៀបគណនាថ្លៃឈ្នួល។

លោកអភិបាលក៏បានកត់សម្គាល់ផងដែរថា ការប្រមូលពន្ធនៅតំបន់ឧស្សាហកម្ម ក្នុងទីក្រុងបានធ្លាក់ចុះជាលទ្ធផល ខណៈម្ចាស់ផ្ទះដែលរស់នៅក្នុងតំបន់លំនៅដ្ឋាន នៅតំបន់ជាយក្រុងត្រូវប្រឈមនឹងអត្រាខ្ពស់ជាងនេះ។

លោក Chadchart បានមានប្រសាសន៍ទៀតថា “អ្នកដែលមានដីឡូត៍ជាមួយផ្ទះត្រូវបង់ពន្ធបន្ថែម បើទោះបីជាពួកគេមិនទទួលបានប្រាក់ចំណូលពីដីឡូតិ៍ របស់ពួកគេក្នុងឆ្នាំនេះយ៉ាងណាក្តី”។

លោក Chadchart បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃថ្មី ដែលនឹងចូល​មក ​គ្រប់គ្រងផ្តួច​ផ្តើម​ការ​ពិនិត្យ​ឡើង​វិញ​ នៃ​រចនាសម្ព័ន្ធ​ពន្ធ​ដោយ​លោកអះអាងថា​ វា​នឹង​ជួយ​កាត់​បន្ថយ​វិសមភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here