[:km]ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានអះអាងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ និងតំបន់ជុំវិញកំពុងមានសក្តានុពលកាន់តែខ្លាំងជាមួយនឹងកំនើនតម្លៃហក់ឡើងជាប្រចាំផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមរទូរស័ព្ទនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ នេះ ថា ការអភិវឌ្ឍន៍នៅតាមផ្លូវជាតិលេខ៥១នេះ បាននិងកំពុងកើនឡើងតែស្ថិតនៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់ពុះកញ្ជ្រោលខ្លាំងនោះទេ ដោយត្រូវការពេលយូរបន្តិច ព្រោះជាតំបន់ឆ្លងកាត់ និងផ្លូវក្រវាត់ក្រុង តែយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ មានឃើញការទៅពុះដីឡូដិ៍លក់ខ្លះ និងការសងសងឃ្លាំងស្តុកទំនិញ។
លោកបន្តថា“ដីធ្លីនៅជាប់ផ្លូវលេខ៥១ និងតំបន់ជុំវិញនោះបានកើនឡើងពី៣ដុល្លារដល់ចន្លោះ១០ ទៅ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “តំបន់នេះរយៈពេល៥ទៅ១០ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍ដូចផ្លូវកប់ស្រូវនាពេលបច្ចុប្បន្នមានទាំងរោងចក្រ និងឃ្លាំងស្តុកទំនិញផ្សេងៗ”។







