[:km]ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារជួសជុលសាងសង់បាន៩៣ភាគរយហើយ[:]

0

[:km]ដោយនៅ វឌ្ឈនា
​ភ្នំពេញ៖​ គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់៣០លានដុល្លារ សម្រេចបាន៩៣ភាគរយហើយ និងគ្រោងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

គំរោងសាងសង់ស្ពាននេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះ បានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុនObayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Incជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ គម្រោងនេះសម្រេចបាន៩៣ភាគរយ លឿនជាងការគ្រោងទុក១៤ភាគរយ។


ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ច​ប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះ លឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោកឈឹម ផល្លាប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា គំរោងជួសជុលស្ពាននេះលឿនជាងការគ្រោងទុក ទោះ​ជាស្ពាននេះត្រូវបានជួសជុលនៅកន្លែងខ្លះ និងកន្លែងខ្លះទៀតបានវាយចោល និងសាងសង់ថ្មីក៏ដោយ។

លោកបន្តថា ក្រុមការងារវិស្វកម្មជប៉ុនបានធ្វើការងារនេះយ៉ាងម៉ត់ចត់ និងលឿនជាងការគ្រោងទុកដោយសារល្បឿននៃការសាងសង់ ប្រព្រឹត្តទៅដោយ​រលូន៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here