[:km]ដោយវុត្ថា
ភ្នំពេញ៖ អ្នកជាប់ពន្ធមានកាតព្វកិច្ច ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះអចលនទ្រព្យដែលចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីវិញនៅឆ្នាំបន្តបន្ទាប់នោះទេ។
សម្រាប់ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនព្រទ្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋាន (www.tax.gov.kh )។
នៅពេលចុះទៅចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង រួមមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។ សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ស្នាក់នៅ។ ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ឬវិញ្ញាបណត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។







