[:km]ដោយរតនៈ
ភ្នំពេញ៖ តបតាមសំណើរ និងសំណូមពររបស់អតិថិជន បុរី ប៉េង ហួតសូមបន្តការបញ្ចុះតម្លៃពិសេសរហូតដល់១០%លើ៤គម្រោងព្រមគ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ប្រពៃណីចិន ដែលមានសុពលភាព ត្រឹមដំណាច់ខែកុម្ភៈនេះប៉ុណ្ណោះ។
គម្រោងថ្មីទាំង៤ ស្ថិតនៅលើតំបន់សក្តានុពលខ្លាំងដោយឡែកពីគ្នា ដែលរួមមាន គម្រោងដឹស្តាដាយមិន២ ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តា មេរាហ្គាដិន តាមបណ្តោយផ្លូវ៥០ម៉ែត្រ (ផ្លូវក្រវាត់ក្រុងទី ២) នៅក្បែរផ្សារទំនើបអ៊ីអន៣ចំងាយត្រឹមតែ៣នាទី ប៉ុណ្ណោះពីមហាវិថីសម្តេចតេជោ(៦០ម៉ែត្រ) គម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និងគម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងគម្រោងធំ ហ្រ្គេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ។
សម្រាប់គម្រោងថ្មីដឹស្តារ ដាយមិន២ ស្ថិតក្នុងទីក្រុងរណបផ្លូវ៦០ម៉ែត្រគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយដែលលេចធ្លោជាងគេ ក្នុងតំបន់ពាណិជ្ជកម្ម រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេចដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។ ក្នុងតំបន់នេះ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ចតភា្ជប់ទៅកាន់ផ្លូវជាតិលេខ២ និងលេខ៣បានយ៉ាងលឿន។
ចំណែកឯគម្រោងដឹស្តា មេរាហ្គាដិនជាគម្រោង ស្ថិតក្នុងទីប្រជុំជនថ្មីមួយភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានចំងាយត្រឹមតែ៣នាទីប៉ុណ្ណោះ (ផ្លូវក្រវាត់ក្រុងទី២) ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ គ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ហិចតា។ គម្រោងនេះផ្ទាល់ ត្រូវបានអភិវឌ្ឍជាសហគមន៍ធម្មជាតិ ពណ៌បៃតងមួយ ដែលមានសួនច្បារធំទូលាយ ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។
ចំពោះគម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និងគម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល ជាគម្រោងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ)តាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងតែរីកដុះដាល ទៅដោយផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។ គម្រោងធំ ហ្គ្រេនស្តាផ្លាទីនីមនេះ បានប្រែក្លាយតំបន់បឹងស្នោរ ក្លាយទៅជាតំបន់អភិវឌ្ឍដ៏សម្បូរបែបមួយ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។
គ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង៤ខាងលើ សុទ្ធសឹងតែរចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃ នៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។
គម្រោងទាំង៤ខាងលើ សុទ្ធសឹងតែស្ថិតនៅក្នុងតំបន់សក្តានុពល មានភាពទាក់ទាញ និងអំណោយផល សម្រាប់ការរស់នៅ និងវិនិយោគផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។
ក្នុងឱកាសអបអរសាទរ ឆ្នាំថ្មី ប្រពៃណីចិនព្រមទាំងឆ្លើយតបតាមសំណើរ និងសំណូមពររបស់អតិថិជន បុរី ប៉េង ហួត សូមបន្តការបញ្ចុះតម្លៃពិសេសរហូតដល់ ១០% លើ៤ គម្រោងព្រមគ្នា ដែលមានសុពលភាព រហូតដល់ដំណាច់ខែកុម្ភៈ នេះប៉ុណ្ណោះ។
អត្ថប្រយោជន៍បន្ថែមពីគម្រោងទាំង៤ មានដូចជា លំនៅដ្ឋានម៉ូតថ្មី វិនិយោគ ទទួលបានផលចំនេញខ្ពស់ ផ្តល់ជូនអត្រាការប្រាក់ទាប ពីធនាគារជាដៃគូសហការគម្រោងស្ថិតក្នុងតំបន់សក្តានុពលខ្លាំង សួនច្បារធំ ជាមួយនឹងបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុកភាព។
សូមមកទទួលយកការផ្តល់ជូនពិសេសនេះ ព្រោះពេលវេលាមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ /០១៦/០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!៕[:]