ដោយគង់ សូរិយា
ភ្នំពេញ៖ រាជធានី ខេត្តចំនួន៥បាននិងកំពុងទាក់ទាញការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យច្រើនជាងគេនៅកម្ពុជា ដែលការវិនិយោគទាំងនោះផ្តោតលើលំនៅដ្ឋាន ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុង រក្សាបាននូវកំណើន៧ភាគរយ អស់រយៈពេលជាង២០ឆ្នាំកន្លងនេះ បង្ហាញថាប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍរីកចម្រើនច្រើនជាងគេនៅក្នុងតំបន់។នេះគឺជាលទ្ធផលនៃស្ថិរភាពនយោបាយ សង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជា និងអ្នកវិនិយោគបរទេសនៅក្នុងរដ្ឋាភិបាល។ លើសពីនេះទៀតរដ្ឋាភិបាល បានធានាមិនឱ្យមានភាពជាម្ចាស់នៃការវិនិយោគ និងភាពងាយស្រួលនៃការធ្វើមាតុភូមិនិវត្តន៍ដើមទុន និងប្រាក់ចំណេញ។
យោងតាមសេចក្តីប្រកាសព៌តមាន របស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodiaបានឲ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញវិនិយោគបរទេសកាន់តែច្រើន រួមបញ្ចូលទាំងស័យអភិវឌ្ឃនអចនលទ្រព្យ ពីប្រទេសជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសដទៃទៀត វិនិយោគនៅក្នុងប្រទេសកម្ពុជា ការបង្កើតតម្រូវការសម្រាប់អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។
-->

វិនិយោគភាគច្រើនគឺនៅក្នុងទីក្រុង រួមមាន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ កែប កំពត និងសៀមរាប ។ខេត្តកោះកុងមានមនុស្សកាន់តែច្រើនឡើងៗ កំពុងធ្វើចំណាកស្រុកពីតំបន់ជនបទ ចូលទៅកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ និងបង្កើតមុខរបសផ្សេងៗ ។
កត្តាសំខាន់ផ្សេងទៀត គឺ ដើរយឺត ប៉ុន្តែមានការកើនឡើងជាលំដាប់នូកម្មកកម្រិតថ្នាក់កណ្តាល និងកម្រិងកណ្តាលមធ្យម ដែលបានរួមចំណែកនូវតម្រូវការ នៅពេលដែលយុវវ័យស្វែងរកការរស់នៅផ្ទះពីក្រុមគ្រួសារ ដោយចាប់ផ្តើមបង្កើតគ្រួសារផ្ទាល់ខ្លួន។
ទីផ្សារអចលនទ្រព្យនៅប្រទេសនេះនៅតែមានសញ្ញាវិជ្ជមាន ហើយអ្នកវិនិយោគផ្ទាល់ក្នុងវិស័យនេះនៅតែមានសុទិដ្ឋិនិយមដដែល។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា កំនើនសេដ្ឋកិច្ច និងការរក្សាបាននូវស្ថិរភាពនយោបាយ និងការកើនឡើងនូវប្រាក់ចំនូលរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។លោកបន្តថា យោងតាមតួលេខរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងទៀត គិតពីបច្ចុប្បន្នដល់ឆ្នាំ២០៣០ខាងមុខនេះ។

លោកយិន លាងគង់អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រ ព្យបានមានប្រសាសន៍យល់ស្របនឹងរបាយការណ៍ខាងលើ ដោយលោកបានមានប្រសាសន៍ថា វាមិនមែនជារឿងចៃដន្យឬភ្ញាក់ផ្អើល ដែលរាជធានី ខេត្តទាំង៥មានភាពទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសរាជធានីភ្នំពេញ គឺជារាជធានីរបស់ប្រទេសដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធ៌ម ចំណែកខេត្តជាប់តំបន់ឆ្នេរ ជាខេត្តដែលមានសក្តានុពលដោយសារកម្ពុជាមានឆ្នេរស្អាត ជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក ពិសេសអ្នកវិនិយោគចិនចូលចិត្តតំបន់សមុទ្រ។
លោកបន្តថា “អ្វីកាន់តែពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុជាក្បាលនាគ ហើយរដ្ឋាភិបាលដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មពិសេសមួយ ហេតុនេះការពង្រីកនិងឥទ្ឋិពលនៃការវិនិយោគ បានសាយភាយដល់ខេត្តកំពត និងកែប ដែលមានសក្តានុពលពិសេសផងដែរ”។លោកបន្តថា “ចំណែកខេត្តសៀមរាប គឺជាខេត្តដែលបរទេសមានការស្គាល់យ៉ាងច្បាស់ ដោយសារប្រាសាទអង្គរវត្តដ៏ល្បីល្បាញដែលត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីរសម្បត្តិបេតិកភ័ណ្ឌវប្បធ៌មពិភពលោក”។
លោកយិន លាងគង់បានបន្តថា ខេត្តនិមួយៗមានសក្តានុពលដោយឡែកៗពីគ្នា ដែលជាឳកាសមាសសម្រាប់អ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងទាញយកសក្តានុពល សម្រាប់គំរោងអភិវឌ្ឍន៍របស់ខ្លួន ខណៈកម្ពុជាជាប្រទេសដែលមានប្រាក់ចំណេញពីការវិនិយោគខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់៕