ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនខ្លាំងទាំងនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដែលធ្វើឱ្យកើតមានអ្នកវិនិយោគលើវិស័យនេះជាច្រើនស្ទើរគ្រប់តំបន់ខណៈអ្នកខ្លះក៏ទទួលបានជោគជ័យ អ្នកខ្លះក៏មិនទទួលបានជោគជ័យ លើការវិយោគ។
ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលលោកអ្នកគួរតែអនុវត្តមុនពេលវិនិយោគអចលនទ្រព្យដើម្បីទទួលបានជោគជ័យក្រោមការចង្អុលបង្ហាញពីអ្នកជំនាញ លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន LUCKYREALTY Co., Ltd
ការវិនិយោគលើវិស័យអចលនទ្រព្យដែលអាចគេចផុតពីហានីភ័យ និងអាចទទួលបានអត្រាជោគជ័យខ្ពស់បានគឺត្រូវពឹងផ្អែកទៅលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) ទីតាំងអចលនទ្រព្យ
ទីតាំងពិតជាមានសារៈសំខាន់ណាសា់ម្រាប់ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ដោយលោកអ្នកត្រូវតែគិត និងសិក្សាពីសក្តានុពលនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍការពេលអនាគតរបស់ទីតាំង ។
២) ទំហំអចលនទ្រព្យ
លោកអ្នកត្រូវតែគិតពីទំហំអលចនទ្រព្យ មុននឹងធ្វើការវិយោគ ដោយត្រូវគិតថា ទំហំអចលនទ្រព្យនោះអាចវិយោគទៅជាអ្វីបានខ្លះ ជាអគារខុនដូរ ផ្ទះល្វែង បុរី ឬ សំណង់អគារពាណិជ្ជកម្ម។






