អ្នក​វិនិយោគ​ហុងកុង​បាន​ងាក​មក​វិនិយោគ​លើ​គម្រោង​បុរី​ផ្ទះល្វែង​នៅ​កម្ពុជា​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​អ្នក​វិនិយោគ​អចលនទ្រព្យ​ហុងកុង​ ​បាន​ចាប់ផ្តើម​វិនិយោគ​លើ​បុរី​ជាលើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ​ ​ស្រប​ពេល​ដែល​ទីផ្សារ​លំនៅ​ដ្ឋាន​លក្ខណៈ​បុរី​នៅ​ជាប់​ដី​នៅតែ​មាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា​។​

​នាយក​ក្រុមហ៊ុន​ ​Penta​ ​Global​ ​Ltd​ ​លោក​ ​Nixon​ ​Lee​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ ​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​បុរី​សូ​ឡី៨៨​ ​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​Penta​ ​Global​ ​Limited​ ​“​Penta​”​ ​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អន្តរជាតិ​ ​ដែល​មាន​ទីតាំងនៅ​ទីក្រុង​ហុងកុង​ ​និង​បាន​បើក​ដំណើរការ​ដោយ​ស្ថាបនិក៦រូប​ ​ដែល​មានបទពិសោធន៍​ខ្ពស់​ ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​នៅ​ទីក្រុង​ហុងកុង​ ​សហរដ្ឋអាមេរិក​ ​ចិន​ ​ប្រទេស​ថៃ​ ​ប្រទេស​ម៉ាឡេស៊ី​ ​និង​កោះ​តៃវ៉ាន់​។​ ​នៅក្នុង​ឆ្នាំ​ថ្មីនេះ​ ​Penta​ ​នឹង​ផ្តោត​ទៅលើ​ប្រទេស​ ​ដែល​ស្ថិតនៅ​ក្នុង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ​ហើយ​ប្រទេស​កម្ពុជា​ ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​របស់​ ​Penta​។​

​គំរោង​នេះ​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​Penta​ ​Global​ ​Limited​ ​ហើយ​គំរោង​នេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ​សង្កាត់​ចោមចៅ​ ​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ ​ក្រុងភ្នំពេញ​។​

​លោក​ ​Nixon​ ​Lee​ ​បាន​បន្ត​ថា​ ​Penta​ ​បាន​ជ្រើស​ ​រើស​ប្រទេស​កម្ពុជា​ ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គោលនយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ការ​បើកទូលាយ​ខាង​លំហូរ​រូបិយប័ណ្ណ​បរទេស​ ​និង​តម្រូវការ​គេហដ្ឋាន​ខ្ពស់​ ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ ​
​លោក​បន្ត​ថា​ ​ការ​ងាក​មក​វិនិយោគ​លើ​គម្រោង​បុរី​នេះ​ ​ព្រោះ​ក្រុមហ៊ុន​ចង់​ទាញ​យក​ចំណែក​ទីផ្សារ​ ​ពីអ​តិថិ​ជន​ចិន​ ​និង​កម្ពុជា​ ​ដែល​ចង់​វិនិយោគ​ឬ​ចង់បាន​លំនៅឋាន​ស្នាក់នៅ​ ​ដែល​មានគុណ​ភាព​ ​បរិយាកាស​ល្អ​ ​អាច​ងាក​មក​ចាប់អារម្មណ៍​លើ​គម្រោង​នេះ​។​

​លោក​ ​Sunny​ ​Yung​ ​អ្នក​រៀបចំ​គម្រោង​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​បុរី​ ​Soleil​ ​88​ ​គឺ​ត្រូវ​បាន​កសាង​ឡើង​ ​ជា​ប្រភេទ​ផ្ទះ​បែប​ទីក្រុង​ចំនួន៨៨ផ្ទះ​ ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ​ ​ក៏​មាន​រៀបចំ​ឱ្យ​មាន​ជា​សួនច្បារ​ ​ហេ​ដ្ឋា​ចនា​សម្ព័ន្ធ​ល្អ​ ​និង​ការ​ការពារ​សុវត្ថិ​ខ្ពស់​សម្រាប់​ការ​ស្នាក់នៅ​។​ ​លោក​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​មានផ្ទះ​ចំនួន២ប្រភេទ​ ​គឺ​ផ្ទះ​ដែល​មាន​កម្ពស់៣ជាន់​ ​និង​ផ្ទះ​ដែល​មាន​កម្ពស់៤ជាន់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here