ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ក្រុង​ព្រះសីហនុ​កើនឡើង​ជាង ១០០០លាន​ដុល្លារ​អាមេរិក​

0

ដោយ​គង់​ ​សូ​រិយា​
ព្រះសីហនុ​៖​ ​ចរន្ត​នៃ​ការ​វិនិយោគ​នៅ​ខេ​ត្ដ​ព្រះសីហនុ​ ​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​ ​ដោយ​ទំហំ​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​បាន​កើន​ដល់​ទំហំ​ទឹកប្រាក់​ជាង១០០០លាន​ដុល្លារ​អាមេរិក​។​

​យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ ​ខេ​ត្ដ​ព្រះសីហនុ​បញ្ជាក់ឲ្យដឹង​ថា​ ​គម្រោង​សំណង់​ដែល​អនុម័ត​ពី​ចាប់ពី​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​និង​ថ្នាក់​មូលដ្ឋាន​ ​ក្រុង​ ​និង​ស្រុក​សរុប​នៅ​ឆ្នាំ២០១៧​ ​មាន​ចំនួន១៩៣គម្រោង​ ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ​មាន​សរុប​ចំនួន២៩៧គម្រោង​ ​ដែល​មាន​ទុក​វិនិយោគ​ឆ្នាំ២០១៧​ ​មាន​ចំនួន៥៥៣.០៦៩.៤០៧ដុល្លារ​អាមេរិក​ ​និង​ឆ្នាំ២០១៨​ ​មាន​ចំនួន១.០២៤.៤០១.៧៦៥ដុល្លារ​អាមេរិក​។​

​គម្រោង​វិនិយោគ​ទាំងនោះ​ ​រួមមាន​ ​គម្រោង​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​សមត្ថកិច្ច​ក្រសួង​ ​ឆ្នាំ២០១៧​ ​មាន​ចំនួន ១៧គម្រោង​ ​ផ្ទៃក្រឡា​សំណង់៧៦០.៦១០ម២​ ​និង​ទុន​វិនិយោគ​ប្រមាណ៤៧៨លាន​ដុល្លារ​អាមេរិក​ ​និង​ឆ្នាំ២០១៨ មាន​ចំនួន ៥៤គម្រោង​ ​មានផ្ទៃ​ក្រឡា​សំណង់​ ​១.៥លាន​ម៉ែត្រការ៉េ​ ​និង​មាន​ទំហំ​ទុន​វិនិយោគ ៩៦៤.២៣០.៦០៧​ដុល្លារ ​កើនឡើង២១៧​%​ ​និង​ទំហំ​ទុន​វិនិយោគ​កើនឡើង១០២​%​ធៀប​នឹង​ឆ្នាំ២០១៧​។​

​គម្រោង​សំណង់​ទាំង៥៤គម្រោង​នៅក្នុង​ខេ​ត្ដ​ព្រះសីហនុ​ ​មាន៦ប្រភេទ​គម្រោង​ ​រួមមាន​៖​ ​១​.​ ​សំណង់​លំនៅ​ដ្ឋាន ១០ គម្រោង​។​ ​២​.​ ​សំណង់​ពាណិជ្ជកម្ម២៩គម្រោង​។​ ​៣​.​ ​សំណង់​ទេសចរណ៍​ ​១០គម្រោង​។​ ​៤​.​ ​សំណង់​ឧស្សាហកម្ម​ ​៣​គម្រោង​។​ ​៥​.​ ​សំណង់​វិនិយោគ​ ​១គម្រោង​។​ ​៦​.​ ​សាធារណៈ​មិនមែន​របស់​រដ្ឋ​ ​១គម្រោង​។​

​គម្រោង​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ ​ឆ្នាំ២០១៧​ ​មាន​ចំនួន​ ​៤៨គម្រោង​ ​ផ្ទៃក្រឡា​សំណង់ ៩៨.១៦២ម៉ែត្រការ៉េ​ ​និង​ទុន​វិនិយោគ៦៤.៧១៦.២៩២លាន​ដុល្លារ​អាមេរិក​ ​និង​ឆ្នាំ២០១៨​ ​មាន​ចំនួន៤៩គម្រោង​ ​ផ្ទៃក្រឡា​សំណង់៨៥.២៩៤ម២​ ​និង​មាន​ទំហំ​ទុន​វិនិយោគ​ ​៤៥.៦៦៣.៦៣៩​$​កើនឡើង២​%​ ​និង​ទុន​វិនិយោគ​ថយ​ចុះ៤១​%​ធៀប​នឹង​ឆ្នាំ២០១៨​។​

​គម្រោង​ទាំង៤៩នោះ​ ​រួមមាន​៖​ ​១​.​សំណង់​លំនៅ​ដ្ឋាន​ ​២៧គម្រោង​។​ ​២​.​ ​សំណង់​ពាណិជ្ជកម្ម​ ​៨គម្រោង​។​ ​៣​.​ ​សំណង់​ទេសចរណ៍​ ​៦គម្រោង​។​ ​៤​.​ ​សំណង់​ឧស្សាហកម្ម​ ​១គម្រោង​។​ ​៥​.​ ​សំណង់​វិនិយោគ​ ​៦គម្រោង​។​ ​៦​.​ ​សាធារណៈ​មិន​មែន​​របស់​រដ្ឋ​ ​១គម្រោង​។​

​គម្រោង​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​សមត្ថកិច្ច​ក្រុង​ ​ស្រុក​ ​ឆ្នាំ២០១៧មាន​ចំនួន១២៨គម្រោង​ ​ផ្ទៃក្រឡា​សំណង់​២៧.២៥៣ម៉ែត្រការ៉េ​ ​និង​ទុន​វិនិយោគ១០.៦៨៩.៩៨៥​$​។​ ​-​ឆ្នាំ២០១៨​ ​មាន​ចំនួន១៩៤គម្រោង​ ​ផ្ទៃក្រឡា​សំណង់​៥០.០៩៨ម៉ែត្រការ៉េ​ ​និង​ទំហំ​ទុន​វិនិយោគ​ជាង១៤.៥លាន​ដុល្លារ​អាមេរិក​ ​កើនឡើង៦៥​%​ ​និង​ទុន​វិនិយោគ​កើនឡើង​៣៦​%​ធៀប​នឹង​ឆ្នាំ២០១៧​។​

​គម្រោង​សំណង់​ទាំង​ ​១៩៤គម្រោង​ ​មាន​បី​ប្រភេទ​ ​គឺ​ ​១​.​សំណង់​លំនៅឋាន​ ​១៨២គម្រោង​។​ ​២​.​សំណង់​ភូម​គ្រឹះ​ ​៨​គម្រោង​​។​ ​៣​.​សំណង់​របង​ ​៤គម្រោង​។​

​របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា​ ​ចាប់ពី​ឆ្នាំ២០០៥​ ​ដល់​ឆ្នាំ២០១៨​ ​ខេត្ត​ព្រះសីហនុ​ ​មាន​សំណង់​អគារ​ចាប់ពី​៥​ជាន់​ឡើង​​ ​មាន​ចំនួន១១៧គម្រោង​។​ ​ក្នុង​នោះ​នៅក្នុង​ឆ្នាំ២០១៨​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​មាន​សំណង់​អគារ​ចាប់ពី៥ជាន់ឡើង​មាន​ចំនួន៦០គំរោង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here