ដោយ វុត្ថា
ភ្នំពេញ៖ ការងារចុះបញ្ជីដីធ្លី ជាកិច្ចការមូយដ៏ចម្បង នៃគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដីប្រកបដោយប្រសិទ្ធភាព និងចីរភាព និងដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយ និងទប់ស្កាត់វិវាទដីធ្លីនៅទូទាំងប្រទេស។
ការចុះបញ្ជីដីធ្លីចែកចេញជា២ប្រភេទ គឺ“ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ” និង “ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ”។
ការចុះបញ្ជីដីធ្លីមានពីរបៀប គឺការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងលក្ខណៈដាច់ដោយដុំ ដោយនីតិវិធីនៃការធ្វើមានលក្ខណៈខុសគ្នាខ្លះៗប៉ុណ្ណោះ។