CREA​ ​សហការ​ជាមួយ​ ​RCI​ ​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ការ​អភិវឌ្ឍ​អចលនទ្រព្យ​បែប​ណា​អោយ​ទទួល​បាន​ជោគជ័យ​

0

កាលពី​ម្សិលមិញ​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​Cambodia​ ​Real​ ​Estate​ ​Association​ ​បាន​សហការ​គ្នា​ជាមួយ​ ​វិទ្យាស្ថាន​ ​រ៉ូ​យ៉ា​ល់​ ​ឆាត​ធឺ​ ​Royal​ ​Chartered​ ​Institute​ ​បង្កើត​កម្មវិធី​សិក្សា​ថ្មី​មួយ​ ​គឺ​ ​Key​ ​to​ ​be​ ​Successful​ ​Property​ ​Developers​ ​។​

​លោក​ ​សោម​ ​កែវ​ម៉ាលី​ដា ​(​Andy​)​ ​អនុប្រធាន​សមាគម​ទទួលបន្ទុក​ផ្នែក​អប់រំ​ ​តំណាង​ឲ​លោក​ ​ឃាង​ ​ពុទ្ធី​ ​ប្រធាន​សមាគម​ ​បាន​មានប្រសាសន៍​ក្នុង​ពេល​បើក​កម្មវិធី​៖​ ​ដោយសារ​យើង​ឃើ​ញកំនើ​ននៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​គួរ​ឲ​កាត់​សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទាំង​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​។​

​ជាពិសេស​ ​គឺ​អ្នក​វិនិយោគ​ជាតិ​ ​(​ក្នុង​ស្រុក​)​ទើប​យើង​បង្កើត​កម្មវិធី​សិក្សា​មួយ​នេះ​ឡើង​ ​ដើម្បី​ឲ​ពួកគាត់​មាន​មូលដ្ឋាន​គ្រឹ​សក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ទៅលើ​អចលន​ទ្រព្យ​ផ្សេង​ៗ​ដូចជា​ ​សណ្ឋាគារ​ ​ផ្ទះល្វែង​ ​ខុន​ដូ​ ​អា​ផា​ត​មិន​ ​អគារ​ការិយាល័យ​ ​និង​ដី​ឡូ​តិ៍​ជាដើម​។​ ​ហើយក៏​ជាវ​គ្គ​សិក្សា​ល្អ​បំផុត​សម្រាប់​ ​បងប្អូន​ដែល​មា​នបំនង​វិនិយោគ​ថ្មីថ្មោង​។​

​លោក​បាន​បន្ត​ទៀត​ថា​៖​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ការសិក្សា​រយះ​ពេល​ខ្លី​វា​គ្រាន់តែ​ជា​មូលដ្ឋាន​សំ​ខាន់​ៗ​មុន​ពេលធ្វើការ​សម្រេចចិត្ត​វិនិយោគ​ ​លោក​ទា​មទា​រឲ​មានការ​ស្រាវជ្រាវ​បន្ថែម​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកមាន​បទពិសោធន៍​ផ្ទាល់​ ​ព្រោះ​ការសិក្សា​រយៈពេល​ខ្លី​ ​មិន​មាន​ពេល​គ្រប់គ្រាន់​លំអិត​ទៅលើ​ចំនុច​និ​មួយ​ៗ​ទេ​។​

​លោកស្រី​ ​ប្រាក់​ ​បញ្ញា​ ​នាយិកា​ ​វិទ្យា​ស្ថាន​រ៉ូ​យ៉ា​ល់​ ​ឆាត​ធឺ​ ​មាន​ប្រសា​សន៍ឲ​ដឹងផង​ដែរ​៖​ ​វគ្គសិក្សា​នេះ​ ​មាន​រយះ​ពេល​ ​០១​ ​ថ្ងៃ​ពេញ​ ​ដែល​បង្រៀន​ដោយ​លោក​ ​Daniel​ ​GB​ ​Tan​,​ ​អ្នកជំនាញ​អចលនទ្រព្យ​ពី​ ​សិង្ហបុរី​ ​និង​ ​អុស្​ត្រា​លី​ ​និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​សំណង់​មក​ពី​ចក្រភព​អង់គ្លេស​។​ ​គាត់​មានបទពិសោធន៍​លើ​ផ្នែក​ទាំងនេះ​រយះ​ពេល​ ​៤០ឆ្នាំ​មក​ហើយ​។​

​យើង​ទទួល​បានការ​ចូលរួម​ជាច្រើន​ ​ជាពិសេស​សមាជិកសមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​និង​សក្ខា​កាម​មក​ពី​បណ្តាល​ប្រទេស​ផ្សេង​ផង​ដែរ​។​

​ជាចុងក្រោយ​ ​យើង​នឹង​បន្ត​សិក្សា​ស្វែងយល់​ពី​វគ្គ​សិក្សា​ផ្សេង​ៗ​ដែល​ចាំបាច់​ ​ដើម្បី​បន្ត​ការចែក​រំលែក​ចំ​នេះ​ដឹងទៅដល់​បងប្អូន​ខ្មែរយើង​ ​ព្រោះថា​ធនធានមនុស្ស​ជា​កត្តាចាំបាច់​មួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here