អ្នក​វិនិយោគ​បុរី​ជាច្រើន​ចាប់​ផ្តើម​​ចាប់​​យក​​សក្តា​នុ​ពល​​តាម​​ដង​ផ្លូវ​​ជាតិ​​លេខ​១​​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ប្រសើរ​ ​ផ្លូវជាតិ​លេខ១បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​បុរី​កាន់តែ​ច្រើន​ ​ដែល​បច្ចុប្បន្ន​សំណង់​បុរី​លំនៅ​ដ្ឋាន​ធំៗ​មិន​ក្រោម១០នោះ​ទេ​ ​បាន​និង​កំពុង​វិនិយោគ​នៅ​តំបន់​នេះ​។​

​លោក​ ​អាន​ ​រ៉ា​ឌី​ ​អគ្គនាយក​ក្រុមហ៊ុន​បុរី​មង្គល​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិញ​នេះ​ថា​ ​បុរី​មង្គល​ភ្នំពេញ​ ​បាន​និង​កំពុង​វិនិយោគ​សាងសង់​គំរោង​ទី៥​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​ហើយ​ការសម្រេច​ចិត្ត​មក​វិនិយោគ​នៅ​តំបន់​នេះ​ ​ដោយសារ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​មាន​សាលារៀន​ ​មន្ទីរពេទ្យ​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។​

​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​តំបន់​នេះ​បាន​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​ប្រសើរ​ ​ដោយមាន​ទន្លេ​នៅអម​សងខាង​ ​មាន​សេវាកម្ម​រថយន្ត​សាធារណៈ​របស់​រដ្ឋ​ ​ដែល​ផ្តល់​ឲ្យ​អ្នក​រស់នៅ​តំបន់​នេះ​មាន​ភាព​ងាយស្រួល​និង​ផាសុ​ខ​ភាព​។​

​លោក​ ​អាន​ ​រ៉ា​ឌី​ ​បាន​បន្ត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​លំនៅ​ដ្ឋាន​ក្នុង​បុរី​មង្គល​ភ្នំពេញ​ ​ដែល​មានផ្ទៃ​ដី៥ហិ​ក​តា​ ​សម្រេច​បាន៤០ភាគរយ​ហើយ​ ​និង​លក់​អស់​ប្រមាណ៦០ភាគរយ​ផង​ដែរ​។​ ​លោក​បន្ត​ថា​ ​ផ្ទះ​ក្នុង​បុរី​នេះ​មាន​បី​ប្រភេទ​ដែល​ជា​វីឡា​កូនកាត់​ ​ដូចជា​ ​ទំហំ៤,៣ម​គុណ​នឹង១៤,៥ម៉ែត្រ​ ​ទំហំ៤,៥គុណ​នឹង១៣ម៉ែត្រ​ ​និង​ទំហំ៥គុណ​នឹង៨ម៉ែត្រ​។​

​វា​ជា​ប្រភេទ​ផ្ទះ​ខុស​ៗ​គ្នា​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត​ ​និង​ទាន់សម័យ​ ​ដើម្បី​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខ​ភាព​។​ ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​មានតម្លៃ​ចាប់ពី​ ​៧៦០០០ដុល្លារ​ ​ដល់​ជាង១០ម៉ឺន​ដុល្លារ​អាមេរិក​ ​អាស្រ័យ​លើ​ប្រភេទ​ ​ទំហំ​និង​ទីតាំង​ផ្ទះ​និ​មួយ​ៗ​។​ ​បុ​រី​បង្គ​លភ្នំ​ពេញ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែកឯង​ ​ខ័ណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​។​

​អតិថិជន​ចាប់អារម្មណ៍​ទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូ​ស័ព្ទ​ ​០៩៥​ ​៩០​ ​៩០​ ​៩០​ ​/​ ​០១៥​ ​៩០​ ​៩០​ ​៩០​។​

​លោក​ ​អាន​ ​រ៉ា​ឌី​ ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​នេះ​ជា​គំរោង​ទី៥ហើយ​របស់​បុរី​មង្គល​ភ្នំពេញ​ ​ដោយ​គំរោង​ពី១ដល់៤មុន​បាន​លក់​អស់យ៉ាង​លឿន​ ​និង​ទទួល​បាន​ជោគជ័យ​ ​ដោយសារ​ក្រុមហ៊ុន​បាន​គិត​គូ​ជាចម្បង​ទៅលើ​គុណភាព​ ​សោភ័ណភាព​ ​ផាសុ​ខ​ភាព​ ​ពិសេស​ការ​កសាង​ផ្លូវ​ក្នុង​បុរី​មាន​លក្ខណៈ​ធំ​ទូលាយ​ ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​បន្ទាប់ពី​ការពង្រីក​ផ្លូវជាតិ​លេខ១បាន​បញ្ចប់​ ​សកម្មភាព​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​សេវាកម្ម​នានា​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​កើន​ឡើង​ ​ដោយសារ​កត្តា​ភូមិ​សាស្រ្ត​កៀក​នឹង​កណ្តាល​ក្រុងភ្នំពេញ​ ​កំនើ​នប្រ​ជា​សាស្រ្ត​នៅ​តំបន់​នេះ​កើនឡើង​ ​សេវា​សាធារណៈ​​កាន់តែ​ប្រសើរ​ ​លក្ខខ័ណ្ឌ​អាកាសធាតុ​ល្អ​ ​ដោយសារ​មាន​ទន្លេ​អម​សងខាង​ ​និង​សណ្ឋានដី​ល្អ​ប្រសើរ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​នៅ​រយៈពេល​ ​១០ឆ្នាំខាងមុខ​ ​គិត​ពី​រាជធានី​ភ្នំពេញ​ ​ដល់​តំបន់​អ្នកលឿង​ ​នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ឧស្សាហកម្ម​ ​ដរាបណា​ប្រទេស​នៅតែ​មាន​សុខ​សន្តិភាព​ ​និង​កំនើន​សេដ្ឋកិច្ច​រ៉ឹង​មាំ​ដូច​បច្ចុប្បន្ន​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here