ការពង្រីក​ផ្លូវជាតិ​លេខ៤៨​ ​នឹង​ធ្វើឲ្យ​ខេត្តកោះកុង​កាន់តែ​ទាក់ទាញ​ការ​វិនិយោគ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ការពង្រីក​ផ្លូវជាតិ​លេ៤៨ចេញពី​ផ្លូវជាតិ​លេខ៤​ ​ទៅកាន់​ទីរួមខេត្ត​កោះកុង​ ​នឹង​ធ្វើឲ្យ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​ ​ទាក់ទាញ​ការ​អ​ភិ​វ​ឌ្ឈ​បន្ថែម​ទៀត​នា​ពេល​អនាគត​ ​ខណៈ​គំ​រោង​ព្រលា​នយន្​ត​ហោះ​ថ្មី​មួយ​កំពុង​សាងសង់​នៅ​ខេត្ត​នេះ​។​

ការពង្រីក​ផ្លូវជាតិ​លេខ៤៨នេះ​ ​ត្រូវ​បាន​ប្រកាស​ដោយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កំឡុង​ពេល​សម្តេច​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​មុន​។​

បច្ចុប្បន្ន​ខេត្ត​នេះ​មិន​ដាច់ស្រយាល​ ​និង​ឆ្ងាយ​ក្នុង​ការ​ធ្វើដំណើរ​ទៀត​នោះ​ទេ​ ​ដោយសារ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​លំនៅ​ដ្ឋាន​លំ​ហែរ​កាយ​ ​សណ្ឋាគារ​ ​ទី​លាយ​វា​យកូនហ្គោល​ ​កំពង់ផែ​ទឹកជ្រៅ​ ​និង​ព្រលា​នយន្​ត​ហោះ​លំដាប់​អន្តរជាតិ​ដែល​បាន​និង​កំពុង​សាងសង់​។​

លោក​ ​ឃាង​ ​ពុទ្ឋី​ ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ខេត្តកោះកុង​កំពុង​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ​ដោយ​សា​រកំនើ​ននៃ​អ្នក​វិ​និ​យោ​ ​គជា​តិ​ ​និង​អន្តរជាតិ​ ​ដែល​នឹង​ធ្វើឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​លឿន​ ​មិនចាញ់​ខេត្ត​ព្រះសីហនុ​នា​ពេល​អនាគត​នោះ​ទេ​។​

​លោក​បន្ត​ថា​ ​“​ការ​រីកចម្រើន​របស់​ខេត្តកោះកុង​ ​និង​កំនើ​ននៃ​ការ​វិនិយោគ​នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​នេះ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​ខាងមុខនេះ​”​។​

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោក​ ​ហូ​ ​វណ្ឌី​ ​បាន​មានប្រសាសន៍​ថា​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​ក្នុង​ខេត្តកោះកុង​ ​នឹង​ទាក់ទាញ​ការ​វិនិយោគ​ ​ពិសេស​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ទៅ​ទស្សនា​ខេត្ត​នេះ​កាន់តែ​ច្រើន​នា​ពេល​អនាគត​។​

​លោក​បន្ត​ថា​ ​វា​នឹង​ផ្តល់​ជម្រើស​កាន់តែ​ប្រសើរ​សំរាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ​ហើយ​លោក​ជឿ​ថា​ក្រុមហ៊ុន​សាង​សង់​ព្រលា​នយន្​ត​ហោះ​ ​នឹង​ខិតខំ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ឲ្យ​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here