OCIC​ ​សម្រេច​កំណត់​កំពស់​អាគារ​មេ​នៃ​គំរោង​ ​Olympia​ ​City ផ្លូ​វកា​រហើយ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​នៅទីបំផុត​ក្រុមហ៊ុន​ ​OCIC​ ​សម្រេច​កំពស់​អាគារ​មេ​នៃ​គំរោង​ ​Olympia​ ​City​ ​ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ​ហើយ​ ​ដោយក្រុម​ហ៊ុន​នេះ​បានសម្រេច​កាត់បន្ថយ​ពី​កំពស់៦០ជាន់​ ​មក​ត្រឹម​កំពស់៥៣ជាន់​វិញ​។​

​ប្រធាន​គ្រប់គ្រង​គំរោង​ ​Olympia​ ​CITY​ ​លោ​ក​ម៉េ​ង​ ​ចំរើន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៦​ ​កុម្ភៈ​នេះ​ថា​ ​កាលពី​សប្តាហ៍​មុន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុនOCIC​ ​បានសម្រេច​កំពស់​អាគារ​មេ​នៃ​គំរោង​នេះ​ហើយ​ ​និង​អាគារ​សណ្ឋាគារ​កម្រិត​ផ្កាយ៥មួយទៀត​កំពស់៣៨ជាន់​ ​ដែល​ដើមឡើយ​អាគារ​ទី២នេះ​គ្រោង​សាងសង់​កំពស់៤៥ជាន់​។​លោក​បន្ត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​អាគារ​កំពស់៥៣ជាន់​នេះ​បាន​សាងសង់​ដល់​ជាន់ទី៧ហើយ​ ​និង​គ្រោង​បញ្ចប់​គ្រោង​អាគារ​នៅ​ចុងឆ្នាំ២០២០ខាងមុខ​។​

​លោក​បន្ត​ថា​ ​“​អាគារ​កំពស់៥៣ជាន់​នេះ​ ​នឹង​ប្រើប្រាស់​ជា​ការិយាល័យ​ទំនើប​នៅ​ក្រុងភ្នំពេញ​ ​ដោយក្រុម​ហ៊ុន OCICសហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ ​និង​ហុងកុង​ ​ដើម្បី​ ​ធ្វើឲ្យ​ការិយាល័យ​នេះ​ទទួល​បាន​ជោគជ័យ​”​។​លោក​បន្ត​ថា​ ​“​តម្លៃ​នៃ​សំណង់​អាគារ​កំពស់៥៣ជាន់​នេះ​ ​ខ្ញុំ​ប៉ាន់ស្មាន​ថា​មាន​ប្រមាណ៦០លាន​ដុល្លារ​ ​ដោយ​មិនទាន់​រាប់បញ្ចូល​តម្លៃ​ដី​នៅឡើយ​”​។​

​លោ​ក​ម៉េ​ង​ ​ចំរើន​បាន​បន្ត​ថា​ ​ចំណែក​អាគារ​កំពស់៣៨ជាន់​ ​ដែល​នឹង​ប្រើប្រាស់​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ​បាន​និង​កំពុង​សាងសង់​ដល់​ជាន់ទី៦ផង​ដែរ​ ​ប៉ុន្តែ​សណ្ឋាគារ​ប្រណីត​នេះ​ ​អាច​បញ្ចប់​ការសាងសង់​ក្រោយ​អាគារ​មេ​នៃ​គំរោង​នេះ​ ​ខណៈ​រហូត​មកទល់​ពេលនេះ​ការសាងសង់​គំរោង​ ​Olympia​ ​City​ ​ទាំងមូល​បាន​បញ្ចប់​ប្រមាណ៦០ភាគរយ​ហើយ ​។​

​Olympia​ ​City​ ​ជា​គំរោង​នៃ​មជ្ឈមណ្ឌល​លំនៅ​ដ្ឋាន​ ​និង​ពាណិជ្ជកម្ម​ចម្រុះ​ ​ដោយ​គំរោង​នេះ​មាន​ខុន​ដូ​ ​អា​ផា​ត​ម៉ិន​ ​សណ្ឋាគារ​ ​ក្លឹប​កំសាន្ត​ ​ផ្សារ​ទំនើប​ ​ការិយាល័យ​ ​និង​សេវាកម្ម​សំរាប់​ផ្តល់​ផាសុ​ខ​ភាព​ក្នុង​ជីវិត​ជាច្រើន​ទៀត​។​

​លោក​ ​ទូច​ ​សំណាង​ ​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ប្រសិនបើ​គិតតែ​តម្លៃ​សំណង់​ទាំងមូល​នៃ​គំរោង​នេះ​ ​ក្រុមហ៊ុន​ប្រហែល​ចំណាយ​ប្រាក់៥០០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​វិនិយោគ​លើ​គំរោង​ដ៏​ធំ​ ​ដែល​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​ ​កណ្តាល​ក្រុង​នេះ​។​

​លោក​បន្ត​ថា​ ​គំរោង​នេះ​បាន​និង​កំពុង​ទទួល​បាន​ជោគជ័យ​ ​ដោយសារ​លក្ខខ័ណ្ឌ​អំណោយផល​ជាច្រើន​ ​ទី១​ ​ជា​គំរោង​ដែល​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ភាព​ងាយស្រួល​ ​និង​ស៊ីវិល័យ​ ​ទី២​ ​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ​ដែល​ធ្វើឲ្យ​អ្នក​រស់នៅ​ក្នុង​គំរោង​នេះ​អាច​ប្រកប​អាជីវកម្ម​បាន​ ​ទី៣​ ​ក្រុមហ៊ុន​មា​នកេរ្ត៍​ឈ្មោះ​ល្អ​ ​ក្នុង​ការ​អភិវឌ្ឍ​គំរោង​នានា​ ​ដែល​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ជាដើម​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​មានប្រសាសន៍​ថា​ ​ទោះជា​គំរោង​នេះ​មាន​ទំហំ​ធំ​ ​ប៉ុន្តែ​វា​មិន​មាន​បញ្ហា​នៅក្នុង​ទីផ្សារ​នោះ​ទេ​ ​ព្រោះ​អ្នក​អភិវឌ្ឍន៍​បាន​រៀបចំ​គម្រោង​បាន​ល្អ​ ​កេរ្​ត៍​ឈ្មោះ​អ្នក​អភិវឌ្ឍន៍​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ​និង​ក្រុមហ៊ុន​នេះ​មានដៃ​គូ​ជា​អ្នក​វិនិយោគ​ស្រាប់​ ​ដែល​រង់ចាំ​ទិញ​និង​វិនិយោគ​ជាមួយ​ម្ចាស់​គំរោង​នេះ​។​

​លោក​បន្ត​ថា​ ​“​បើ​មើល​ពី​តម្រូវការ​និង​ការ​ផ្គត់ផ្គង់​គំរោង​នេះ​ ​មិន​មាន​បញ្ហា​នៅក្នុង​ទីផ្សារ​នោះ​ទេ​ ​ដោយសារ​តម្រូវការ​បាន​និង​កំពុង​បន្ត​កើនឡើង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here