GMAC ការប្រែប្រួល​នយោបាយ​មិនគួរ​ប៉ះពាល់​មនុស្ស២,៧លាន​នាក់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​អះអាងថា ស្ថាន​ភា ព​នយោបាយ​បច្ចុប្បន្ន មិនគួរ​ត្រូវ​បកស្រាយ​ឲ្យ​ក្លាយ ទៅជា​សកម្មភាព​ណាមួយ ដែលមាន​ផលប៉ះពាល់​អវិជ្ជមាន មកលើ​ផលិតកម្ម​ប្រចាំថ្ងៃ និង​សង្វាក់​ផលិតកម្ម ដែល​ផ្តល់​ប្រយោជន៍ ដល់​មនុស្ស ២,៧លាន​នាក់​ក្នុង​ឧស្សាហ​កម្មនេះ​ទេ។

សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១ ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា សមាគម​រោងចក្រ​កាត់ដេរ ដែល​តំណាង​ឲ្យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ឧស្សាហកម្ម​ផលិត​កាបូប​ធ្វើដំនើរ​ទៅ​សហរដ្ឋអាមេរិក សូម​ជម្រាបជូន​អង្គការសហប្រជាជាតិ ស្ថានទូត​បរទេស​នានា សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក អ្នកបញ្ជា​ទិញ និង​ភាគី​ពាក់​ព័​ន្ឋ​នានា​ថា សមាគម​ចង់​ឲ្យ​មាន​ប្រតិបត្តិការ​ដោយ​រលូន សម្រាប់​រោងចក្រ​សមាជិក​ចំនួន៦០០របស់​សមាគម ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ដល់ក​ម្មករ​ជាង ៧០ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​ប្រជាពលរដ្ឋ​ប្រមាណ២លាន​នាក់ ព្រមទាំង​សមាជិកគ្រួសារ​របស់​ពួកគេ​ផងដែរ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា “និយោជក និង​កម្មករ និយោជិត​ទាំងអស់ ព្រមទាំង​សហជីព​បាននិងកំពុង​ធ្វើការ​ងារ​ដូច​ធម្មតា និង​ដោយ​សន្តិភាព ដើម្បី​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ខ្លួនឯង​ដោយផ្ទាល់ និង​សេដ្ឋកិច្ចកម្ពុជា។សេចក្តីថ្លែងការណ៍​បាន​បន្តថា “ការអភិវឌ្ឍ​ឧស្សាហកម្ម​របស់​យើង​មកដល់ពេលនេះ បាន​យក​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ចេញពី​ភាពក្រីក្រ ការអភិវឌ្ឍ​បន្ថែមទៀត​ចាំបាច់​ត្រូវ​ឲ្យ​មាន ដើម្បី​ជួយ​ប្រជាពលរដ្ឋផ្សេងៗទៀត​ដែល​នៅ​ក្រីក្រ​នៅឡើយ។

កម្មករ​បច្ចុប្បន្ននេះ​មាន​សេចក្តី​រីករាយ ចំពោះ​ការទទួល​បានការ​គាំពារ​យ៉ាងរឹងមាំ និង​អត្ថប្រយោជន៍​បន្ថែមផ្សេងៗពី រដ្ឋាភិបាល និង​និយោជក រួមមាន​ដូចជា ការ​គាំពារ​សុខភាព ការ​គាំពារ​វេជ្ជសាស្ត្រ ការ​គាំពារ​មាតុភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រោយ​ការឆ្លង​ទន្លេ ការដឹកជញ្ជូន​ដោយ​មិន​គិតថ្លៃ ជាមួយ​សេវា​រថយន្តក្រុង​សាធារណៈ  គម្រោង​សោធន​និវត្ត​ថ្មី ថ្លៃ​ជួល​ផ្ទះ ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក​សមរម្យ​សម្រាប់​ល​ទ្ឋ​ភាព​កម្មករ និង​ការដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​ថ្មី​ចំនួន១៧០ដុល្លារ​អាមេរិក ដែល​ចូល​ជាធរ​មាននៅ​ខែមករា ឆ្នាំ២០១៨តទៅ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា “រដ្ឋាភិបាល និង​និយោជក​នៅតែ​ប្តេជ្ញា​ភ្ជាប់​ឧស្សាហកម្ម​របស់​យើង ទៅនឹង​លក្ខ​ខ័​ណ្ឌ​ការងារ​ប្រសើរឡើង​តាមរយៈ​ការគោរព​ទៅតាម​ច្បាប់​ជាតិ និង​ស្តង់ដា​ការងារ​អន្តរជាតិ។ ការចូលរួម​ជាមួយ​គ​ម្រោ​ង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្នុង​រយៈពេល១៦ឆ្នាំ​ចុង​ក្រោយនេះ​បា

ន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​មួយ។ នៅ​ក្នុងន័យនេះ កម្ពុជា​គួរ​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​ឲ្យ​នូវ​រង្វាន់​សម្រាប់​ស​មិ​ទ្ឋិ​ផល​របស់ខ្លួន។

លោក​ង៉ែត ជូ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិ​វ​ឌ្ឈ​ន៍​នៃ​ក្រុមហ៊ុន​Emerging Market Consultingបាន​ថ្លែងថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ជា​អ្វីដែល​លោក​មានការ​ព្រួយបារម្ភ ដោយ​ខ្លាច​មានការ​ដាក់ទណ្ឌកម្ម​ណាមួយ ប៉ុន្តែ​ប្រសិនជា​កម្ពុជា​ឆ្លង​ផុត​ឧបសគ្គ​នេះ កម្ពុជា​នឹង​អាច​ឆ្ពោះទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ ដោយសារ​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​កំនើន​ជា​វិជ្ជមាន​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here