ដោយគង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវហើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី កើតចេញពីលទ្ឋផលនៃកិច្ចប្រជុំជាមួយក្រុមហ៊ុនវិនិយោគOCIC អាជ្ញាខេត្តកណ្តាល និងខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ឋនៅក្រសួងរៀបចំដែនដីនាព្រឹកថ្ងៃទី២៨ កុម្ភៈនេះបានឲ្យដឹងថា អង្គប្រជុំពេញអង្គបានសម្រេចឯកភាពលើកិច្ចការសំខាន់ៗចំនួន៩ចំណុច។ ក្នុងនោះព្រលានយន្តហោះនេះស្ថិតនៅលើផ្ទៃដី២៦០០ហិកតា និងជាព្រលានយន្តហោះលំដាប់4F ដែលអាចចុះចតយន្តហោះខ្នាតធំបាន។
https://www.youtube.com/watch?v=ZPqm6A20apQ
សូមអានសេចក្តីប្រកាសនេះពិស្តារខាងក្រោមនេះ។