ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋChicago របស់សហរដ្ឋអាមេរិក កំពុងបង្ហាញកិត្យានុភាពរបស់ខ្លួន ដោយគ្រោងនឹងសាងសង់អគារខ្ពស់កប់ពពកមួយទៀត នៅក្បែអគារប្រវត្តិសាស្ត្រ Tribune Tower ។
អគារនេះគឺជាអគារខ្ពស់លំដាប់ទី២ នៅក្នុងក្រុង ហើយត្រូវបានគូប្លងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះ គឺ Adrian Smith + Gordon Gill ។ អគារដែលនឹងសាងសង់នេះ មានកំពស់ ៤៣៣ម៉ែត្រ ដែលទាបជាងអគារ Willis Tower (អតិត អគារ Sear Tower) ដែលគូប្លង់ដោយក្រុមហ៊ុន Skidmore Owings & Merrill នៅក្នុងឆ្នាំ ១៩៧៣។
ស្ថាបករ លោក Gordon Gill មកពីស្ថាបត្យករក្រុមហ៊ុន Adrian Smith + Gordon Gill បានរចនាប្លង់អាគារខ្ពស់ថ្មីនេះ ជាផ្នែកមួយនៃគម្រោងធំជាងមុន ដែលរួមមានការជួសជុលអគារ Tribune Tower និងអគារនៅជុំវិញ។
អគារនេះនឹងត្រូវគេសាងសង់ឡើងកំពស់ ៩៦ជាន់ ដោយបូកបញ្ចូលទាំងចំណតរថយន្ត អាហារដ្ឋាន ហាងលក់ទំនិញ និងសណ្ឋាគារជាដើម។ លើសពីនេះទៀតអគារនេះមានផ្ទះល្វែសម្រាប់ជួលចំនួន ៤៣៩ និងខុនដូចំនួន ១២៥យូនីតនៅលើកំពូលនៃអគារ។
ផ្នែកខាងកើត និងខាងលិច នៃអគារមានលង្ហិនមានពណ៌ត្នោត ដែលត្រូវបានរចនាឡើង ដើម្បីបិទផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្ររបស់ Tribune Tower ។
សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក គឺក្រុមហ៊ុន Golub & Co ដែលកំពុងធ្វើការជាមួយក្រុមហ៊ុន CIM Group ដែលមានមូលដ្ឋាននៅទីក្រុងឡាអេបានឱ្យដឹងថា ការសាងសង់អគារនេះ មានគោលបំណង«ចូលរួមកិច្ចសន្ទនាប្រកបដោយការចុះសម្រុង» ជាមួយនឹងអគារនេះ។
អគារនេះត្រូវគេរំពឹងថានឹងសាងសង់បញ្ចប់ និងដាក់អោយដំណើរការជាផ្លូវការនៅនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ តែយ៉ាងណាក៏ដោយគេមិនបានបង្ហាញពីការចំណាយថវិកាអស់ប៉ុន្មានទេ ចំពោះការសាងសង់អគារខ្ពស់កប់ពពកមួយនេះ៕